Home ពត៍មានថ្មីៗ កម្សាន្ត កញ្ញា នីគីនីគី ចេញមុខបកស្រាយពីបញ្ញាជម្ងឺបាក់ទឹកចិត្តដែលកំពុងជាបញ្ហាដ៏ក្ដៅគគុកនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន(មានវីដេអូ)

កញ្ញា នីគីនីគី ចេញមុខបកស្រាយពីបញ្ញាជម្ងឺបាក់ទឹកចិត្តដែលកំពុងជាបញ្ហាដ៏ក្ដៅគគុកនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន(មានវីដេអូ)

522

ថ្មីៗនេះកញ្ញ នីគីនីគី តារាចម្រៀង Original បានបង្ហោះវីដេអូមួយដែលនិយាយពីបញ្ហាដ៏ក្ដៅគគុកដែលទាក់ទងនិងជម្ងឺបាក់ទឹកចិត្តឬហៅជាភាសាអង់គ្លេសថា (Depression) ។

កញ្ញា បានបញ្ជាក់ផងដែរថាកញ្ញាធ្លាប់បាននិយាយពីបញ្ហានេះជាច្រើនដងមកហើយនៅតាមសាលា តាមទូរទស្សន៍ ក្នុងបណ្ដាញសង្គម និងក្នុងបទសំភាសន៍ ហើយលើកនេះកញ្ញាបានបង្ហាញវីដេអូថ្មីដែលនិយាយជាភាសាអង់គ្លេសដើម្បីអោយមនុស្សភាគច្រើនងាយយល់និងមនុស្សដែលមិនចេះភាសាខ្មែរ។

អ្វីដែលធ្វើអោយកញ្ញា នីគីនីគី លើកបញ្ហានេះមកនិយាយក៏ព្រោះតែថ្មីៗនេះមានករណី ធ្វើអត្តឃាត របស់ក្មេងស្រីម្នាក់ដ៏ស្រស់ស្អាតដែលឋិតក្នុងរង្វង់គ្រួសារអ្នកធូធារ ប៉ុន្តែនាងបានសម្រេចចិត្តធ្វើអត្តឃាតដោយសារតែជម្ងឺបាក់ទឹកចិត្ត ទើបធ្វើអោយកញ្ញា ចេញវីដេអូនិយាយពីបញ្ហានេះឡើង។

ជាពិសេសនោះកញ្ញាបានផ្ដោតលើមនុស្សមួយចំនួនដែលនិយាយលើក្មេងស្រីដែលបានធ្វើអត្តឃាត ការស្ដីបន្ទោសដាក់មនុស្សដែលទៅបាត់ហើយ កញ្ញាបានលើកឧទាហរណ៍មកបញ្ជាក់ពីបញ្ហានេះរវាងក្មេងស្រី និងរូបនាងផ្ទាល់ដែលជួបរឿងនេះដូចគ្នាជាពិសេសនោះ គាត់ចង់អោយមនុស្សព្យាយាមយល់ពីមនុស្សដែលមានជម្ងឺនេះ គឺត្រូវផ្ដល់កម្លាំងចិត្ត ជាពិសេសកុំគិតថាពួកគេជាមនុស្សដែលសម្ដែងចង់បានការចាប់អារម្មណ៍ ។

កញ្ញាបានបញ្ជាក់ថា នាងបានជួបបញ្ហានេះធ្ងន់ធ្ងរជាងក្មេងស្រីម្នាក់នោះ ប៉ុន្តែសួរថាហេតុអ្វីនាងមិនធ្វើដូចក្មេងស្រីម្នាក់នោះទោះបីជានាងមានបញ្ហាច្រើនជាងក៏ដោយ អ្វីដែលសំខាន់ថាតើអ្វីដែលមាននៅក្នុង ចិត្ត បេះដូង គឺជាអ្វីដែលអ្នកដ៏ទៃមើលមិនឃើញហើយក៏មិនអាចយល់ សួរថាហេតុអ្វី ព្រោះ ជីវប្រវត្តិពួកគេ បទពិសោធន៍ជីវិត បរិស្ថានជុំវិញខ្លួន និងស្ថានភាពរបស់ជននោះ យើងមិនអាចដឹង។

ហើយអ្វីដែលកញ្ញាអាចឈរមកបានដល់សព្វថ្ងៃក៏ព្រោះតែ មានការជម្រុញ ផ្ដល់កម្លាំងចិត្ត ពីគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ជាច្រើន ជាពិសេសនោះគ្មាននរណាម្នាក់ដឹងថាខ្លួនឯងធ្លាក់ចូលក្នុងជម្ងឺបាក់ទឹកចិត្តនោះទេ ហើយនៅពេលដែលអ្នកដឹងថាអ្នកធ្លាក់ចូលក្នុងបញ្ហានេះគឺយើងខ្លួនឯងត្រូវជម្នះវា រៀនយល់ពីពិភពខាងក្រៅហើយត្រូវអោយខ្លួនឯងចាកចេញពីប្រអប់ងងឹត ប៉ុន្តែវាមិនអាចទាំងអស់នោះទេ ព្រោះ មនុស្សខ្លះទន់ខ្សោយ ខ្លះទៀតរឹងមាំដែលអាចទាញខ្លួនឯងចេញបាន ហើយមនុស្សដែលអាចទាញខ្លយនឯងចេញពីបញ្ហានោះបានគេក៏អាចក្លាយជា Hero ដែលអាចផ្ដល់បទពិសោធន៍ដល់មនុស្សដែលកើតជម្ងឺនេះបានផងដែរ។

សម្រាប់មនុស្សទន់ខ្សោយវិញអាចចាកចេញពីបញ្ហានេះក៏ដោយសារតែ ពួកគេជួបស្នេហាពិត ឬក្ដីស្រមៃរបស់ពួកគេក្លាយជាការពិត ឬមានការគាំទ្រខ្លាំងខាងទំនុកចិត្តពីមនុស្សជំវិញខ្លួន គឺមានតែពេលវេលាទេដែលអាចជួយពួកគេបាន អ្វីដែលមិនគួរនិយាយទៅកាន់ពួកគេគឺ មិនត្រូវថាអោយពួកគេ ជាមនុស្សសម្ដែងអារម្មណ៍ ចង់បានការចាប់អារម្មណ៍ និងបង្ខំអោយពួកគេឈប់កើតជម្ងឺនេះ ប្រសិនបើម្នាក់នោះគេទៅបាត់អ្នកនឹងស្តាយក្រោយ។

ចំនុចសំខាន់ចុងក្រោយដែលកញ្ញា ផ្តោតសំខាន់គឺ អ្នកត្រូវតែជួយពួកគេ ហើយព្យាយាមយល់ពីពួកគេអោយបានច្រើន។

ខាងក្រោមនេះជាអ្វីដែលកញ្ញា នីគីនីគី បានបកស្រាយ៖

Depression – ជំងឺធ្លាក់ទឹកចិត្ត

ប្រធានបទមួយនេះខ្ញុំធ្លាប់បាននិយាយជាភាសាខ្មែរជាច្រើនដងហើយនៅតាមសាលា តាមទូរទស្សន៍ ក្នុងបណ្ដាញសង្គម និងក្នុងបទសំភាសន៍។ លើកនេះខ្ញុំសុំនិយាយជាភាសាអង់គ្លេសម្ដង។https://www.youtube.com/watch?v=kSNds1risK8Backgroung music: Everdream – Epic Soul Factory, Cesc Vilà & Fran Soto

Posted by Nikki Nikki – នីគីនីគី on Monday, 7 January 2019