Home ពត៍មានថ្មីៗ កត្តាដែលនាំអោយមនុស្សមានវ័យកាន់តែចាស់កាន់តែមិនសូវមានមិត្ត

កត្តាដែលនាំអោយមនុស្សមានវ័យកាន់តែចាស់កាន់តែមិនសូវមានមិត្ត

3085

មនុស្សយើងនៅពេលដែលវ័យកាន់តែចាស់នោះនឹងលែងសូវខ្វល់ខ្វាយពីភាពសប្បាយរីករាយ ការដើរកម្សាន្តឬក៏ការរាប់អានមិត្តភក្តិទៀតនោះទេ។ កត្តាដែលធ្វើអោយមនុស្សវ័យកណ្តាលលែងមានអារម្មណ៍ចង់សប្បាយ នឹងខ្វាយខ្វល់ជាមួយអ្នកជុំវិញខ្លួននោះដោយសារតែកត្តាប្តូរបរិបថសង្គមរស់នៅ និងទំនួលខុសត្រូវច្រើននៅក្នុងជីវិត រួមទាំងកត្តាធំៗទាំង៤យ៉ាងនេះដូចជា៖

1.ធ្វើរឿងដែលសំខាន់

នៅពេលដែលអ្នកនៅក្មេង អាយុនៅតិច អ្នកប្រហែលជាចំណាយពេលច្រើនជាមួយនឹងមិត្តភក្តិ និងរកពេលវេលាសប្បាយរីករាយច្រើន ជាពិសេសនៅពេលដែលមានអាយុខ្ទង់២០ឆ្នាំ។

តែនៅពេលដែលអ្នកមានអាយុកាន់តែច្រើនអ្នកនឹងដឹងថាពេលវេលាពិតជាមានតម្លៃខ្លាំងណាស់ ដែលអ្នកនឹងធ្វើអ្វីដែលសំខាន់ៗ មានតម្លៃ និងមានប្រយោជន៍បំផុតសម្រាប់ជីវិតរបស់អ្នកវិញ ដូចជាចំណាយពេលវេលាស្ងប់ស្ងាត់ម្នាក់ឯង ចំណាយពេលល្អៗសម្រាប់ជីវិតដូចជាចម្អិនម្ហូបអាហារដោយខ្លួនឯង និងរកពេលវលាជាមួយក្រុមគ្រួសារ ឪពុកម្តាយជាទីស្រលាញ់ជាដើម។

2. ស្រពិចស្រពិលនឹងមិត្តភាពចាស់ៗ

នៅពេលដែលអ្នកមានអាយុកាន់តែច្រើន អ្នកស្ថិតនៅក្នុងបរិយាកាសសង្គមថ្មី ជួបមនុស្សថ្មីៗប្លែកៗ មានទំនួលខុសត្រូវផ្សេងៗជាច្រើនដូចជាការងារ និងក្រុមគ្រួសារជាដើម ដែលធ្វើឱ្យអ្នកអាចនឹងមិនសូវមានពេលជួបមិត្តចាស់ ឬពេលជួបបានត្រឹមតែសម្តែងក្តីរីករាយដែលបានជួបគ្នាដោយចៃដន្យតែប៉ុណ្ណោះ។

3.លែងចាប់អារម្មណ៍រឿងគ្មានបានការ

មានវ័យកាន់តែចាស់ធ្វើឱ្យអ្នកមានបទពិសោធន៍ជីវិតកាន់តែច្រើន ហើយស្គាល់ចរិតមនុស្សក៏កាន់តែច្បាស់ផងដែរ ដែលទាំងនេះហើយបានធ្វើឱ្យអ្នកលែងចំណាយពេលអត់ប្រយោជន៍ និងព្យាយាមដើរចៀសពីមនុស្សដែលធ្វើឱ្យអ្នកមានបញ្ហា ជាមួយចំណងមិត្តភាព និងញាតិមិត្តដែលពូកែដ្រាម៉ា ឬធ្វើរឿងដែលគ្មានប្រយោជន៍ជាដើម។

4.លែងមានមិត្តថ្មីៗគិតតែរឿងគ្រួសារ

នៅពេលចាប់ផ្តើមមានការងារធ្វើរបត់ជិវិតរបស់អ្នកនឹងផ្លាស់ប្តូរទាំងស្រុង ហើយអ្វីដែលត្រូវខ្វល់ និងត្រូវគិតគឺរឿងការងារ ការរកស៊ីចិញ្ចឹមជីវិត រួមទាំងក្រុមគ្រួសារជាដើម ដែលជាហេតុធ្វើឱ្យអ្នកមានការរវល់ច្រើនរហូតគ្មានពេលវេលាសប្បាយ និងរាប់អានមនុស្សថ្មីៗជាដើម។