Home ពត៍មានថ្មីៗ កម្ពស់ទឹកជំនន់នៅផ្លូវស្ពានសំយោងហក់ឡើង​​ខ្ពស់បានធ្វើអោយបាក់ចិញ្ចើមផ្លូវប្រវែង៤០០ម៉ែត្រនៅខេត្តស្វាយរៀង

កម្ពស់ទឹកជំនន់នៅផ្លូវស្ពានសំយោងហក់ឡើង​​ខ្ពស់បានធ្វើអោយបាក់ចិញ្ចើមផ្លូវប្រវែង៤០០ម៉ែត្រនៅខេត្តស្វាយរៀង

1107

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះទប់ច្រាំងការពារទឹករលក បោកបក់មកលើផ្លូវចាប់ ពីគល់ស្ពានសំយោងមកត្បូង បន្ទាប់ពីពិនិត្យឃើញស្ថានភាពជាក់ស្តែង អំពីកម្ពស់ទឹកជំនន់ទឹកភ្លៀង ដែលបានហក់ឡើងនាពេលប៉ុន្មានថ្ងៃ កន្លងមកនេះ។

ទឹកជំនន់នេះ ធ្វើឲ្យកំណាត់ផ្លូវក្រាលខ្សាច់ភ្នំ មួយកន្លែងចាប់ពីគល់ស្ពានសំយោង ស្ថិតនៅក្នុង ភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បណ្តាលឲ្យខូចខាត និងបាក់ច្រាំង ចិញ្ចើមផ្លូវប្រវែងប្រមាណ៤០០ម៉ែត្រ ដោយសាររលកបោកបក់មកលើផ្លូវ។

ជាមួយគ្នានេះលោក ម៉ែន វិបុល បានបន្តដំណើរទៅរមណីយដ្ឋានព្រៃបាសាក់ ដើម្បីពិនិត្យការរៀបចំកែលម្អ តំបន់ទេសចរណ៍មួយនេះ ឲ្យមានសោភណ្ឌភាពដូចជា ក្រាលសាប នៅជុំវិញបរិវេណព្រះអង្គធំជាដើម។ លោកក៏បានចុះពិនិត្យមើលការដ្ឋានស្ថាបនា ស្ពានតាហោ និងច្រាំងទន្លេវ៉ៃគោផងដែរ ព្រោះច្រាំងទន្លេវ៉ៃគោជាមួយផ្នែក នៃប៉ែកវេទិកាអ៊ុទូក នៅខេត្តស្វាយរៀង៕

ប្រភពពី៖Freshnews