Home ពត៍មានថ្មីៗ ករណីផ្ទុះទូរស័ព្ទ​ម៉ាក IPhone លើប្រធានគម្រោងបោសសំអាតមីន ទទួលរងរបួសធ្ងន់

ករណីផ្ទុះទូរស័ព្ទ​ម៉ាក IPhone លើប្រធានគម្រោងបោសសំអាតមីន ទទួលរងរបួសធ្ងន់

751

កាលពីម្សិលមិញនេះមានករណីថ្មីមួយបានកើតឡើងនៅខេត្តបាត់ដំបង គឺជាករណីផ្ទុះទូរស័ព្ទ​ម៉ាកIPhone នេះបើតាមការបង្ហោះសារនៅលើបណ្តាញសង្គមរបស់អគ្គនាយកស៊ីម៉ាក់។

តាមរយៈការបង្ហោះរបស់អគ្គនាយកស៊ីម៉ាក់បានរៀបរាប់ថា៖ «សូមសម្ដែងនូវការសោកស្តាយចំពោះលោក សោម សុជាតិ ដែលជាប្រធានគម្រោងបោសសម្អាតមីននិងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបងដែលត្រូវរងរបួសពិការប្រអប់ដៃឆ្វេង(ដល់កដៃ)ដោយសារការផ្ទុះឌុយសាកទូរស័ព្ទ ជាទូរស័ព្ទប្រភេទ Iphone ។ នេះគឺជារឿងមិនគួរអោយជឿទាល់តែសោះ ព្រោះកម្លាំងផ្ទុះខ្លាំង បង្កអោយកំទេចប្រអប់ដៃទាំងមូលរបស់លោកនិងកផងដែរ»

លោកសុជាតិជាមនុស្សខិតខំបំពេញភារកិច្ចណាស់ជាពិសេសការងារប្រតិបត្តិការ ដែលបានឡើងឋានៈជាបន្តបន្ទាប់តាំងពីអ្នកដោះមីន ទៅជាប្រធានការិយាល័យប្រតិបត្តិការ ទៅជាអនុប្រធានកងឯកភាពនិងក្លាយជាប្រធានគម្រោងនេះដែលមានកំលាំងប្រតិបត្តិការជាង៥០០នាក់។

ដូចនេះសូមអ្នកប្រើប្រាស់ទូរស័ព្ទទាំងអស់មេត្តាប្រុងប្រយ័ត្នុ៕