បន្ទាប់ពីលោក សេរីមន្ត បានបង្ហោះសារព្រមានដល់លោក ម៉ៃ សុគន្ធ និងមានសារព៌តមានជាច្រើនបានសរសេរព្រោងព្រាតរហូតលេចលឺដល់តារាកំពូលទើស ម៉ៃ សុគន្ធ លោកក៏បានចែករំលែកព៌តមានទាំងនោះបន្តដោយមិនខ្លាចញញើតសោះ។
មុននេះបន្តិចលោក ម៉ៃ សុគន្ធ បានចែករំលែកព៌តមានទាក់ទងរឿងលោកជាមួយនិងលោក សេរីមន្ត និងបានសរសេរសារតបថា ៖ អូនត្លាចណាស់ មេចទៅដែលហៅថា ប្រយោល និង ជាអ្នកសិល្បៈ (បុគ្គលសាធារណៈ) ដោយក្តីរីករាយ ស្គាល់ពាក្យ ប្រយោល ទេ ចាស្ទីនកូពី ជាពិសេសលោកហ៊ាននិយាយថា អរគុណចាំមើលទំនេរតិចញាំបាយជុំគ្នា ណាចាស្ទីនកូពី។
ទាំងនេះសុទ្ធតែជាពាក្យដែលលោកបានតបតទៅនិងលោក សេរីមន្ត ដោយមិនខ្លាចរអាហើយហ៊ានចែករំលែកព៌តមានម្ដងជាពីរដង ទោះជាមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកលេងអ៊ីនធឺណេតខ្លាំងយ៉ាងណាក៏ដោយ៕