Home ពត៍មានថ្មីៗ ការធ្វេសប្រហែសរបស់ឪពុកម្ដាយទៅលើក្មេងតែមួយគ្រាអាចធ្វើអោយមានការសោកស្តាយ

ការធ្វេសប្រហែសរបស់ឪពុកម្ដាយទៅលើក្មេងតែមួយគ្រាអាចធ្វើអោយមានការសោកស្តាយ

421

ឃើញរូបនេះហើយបើសិនអ្នកជាឪពុកម្តាយ តើអ្នកមានអារម្មណ៍យ៉ាងណា? បើបើកទ្វារមកខ្លួនកូនពោរពេញទៅដោយឈាមនិងគ្មានមាត់គ្មានកបែបនេះ?

នេះគឺមកពីការធ្វេសប្រហែសរបស់ឪពុកម្តាយ « បងប្អូនដែលមានកូនតូចៗមិនគួរបណ្តោយឲ្យកូននៅក្នុងបន្ទប់តែម្នាក់ឯងចឹងទេ ព្រោះថារឿងអ្វីក៏អាចកើតឡើងបានដែរ មើលចុះកុមារតូចម្នាក់នេះត្រូវម្តាយទុកចោលក្នុងបន្ទប់ ហើយចេញទៅដាំបាយនៅខាងក្រោយផ្ទះបាត់ មួយសន្ទុះក្រោយមកក៏បើកបន្ទប់មកមើលកូន ស្រាប់តែម្តាយឃើញកូនដេកក្នុងសភាពដូចរូបខាងក្រោមនេះធ្វើឲ្យម្តាយហួសចិត្តយ៉ាងខ្លាំង ព្រោះក្រែមដែលទុកនៅលើតុ ត្រូវកូនយកលាបអស់អាលីង ហើយក៏ដេកលក់បាត់ទៅ»។

រូបភាពនេះគឺគ្រាន់តែចង់លេងសើចនឹងពញ្ញាក់អារម្មណ៍ឪពុកម្តាយគ្រប់រូបកុំសូវធ្វេសប្រហែសទុកកូនតូចអោយនៅម្នាក់ឯងព្រោះគ្នានៅក្មេងមិនទាន់ដឹងថារបស់ណាមានគ្រោះថ្នាក់របស់ណាសុវត្ថិភាពនោះទេដូចនេះហើយចូរប្រុងប្រយ័ត្នចំពោះក្មេងកុំអោយមានការសោកស្តាយនៅពេលក្រោយ៕