Home ពត៍មានថ្មីៗ កម្សាន្ត ការពិត Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួច​មក​ហើយ

ការពិត Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួច​មក​ហើយ

1070

តាម​សារព័ត៌មាន TMZ បាន​បញ្ជាក់​ថា តារា​ចម្រៀង Justin Bieber និង​តារា​ម៉ូដែល Hailey Baldwin បាន​រៀបអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​រួច​មក​ហើយ ដោយ​គ្រាន់​តែ​មាន​ហេតុផល​មួយ​ចំនួន​ ទើប​ពួកគេ​ព្យាយាម​លាក់បាំង។

ពួកគេបានរៀបការរួចមកហើយតាំងពីពី​ខែ​មុន នៅ​ទីក្រុង​ញូវយ៉ក ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ពួកគេ​ទៅ​ទទួល​សំបុត្រសុំសិទ្ធិរៀប​អាពាហ៍ពិពាហ៍​នៅ​ឯ​តុលាការ​នោះ។ ពួកគេ​បាន​អញ្ជើញ​អាចារ្យ​ម្នាក់​ឈ្មោះ Jeffrey Quinn ដែល​ជា​​សមាជិក​ម្នាក់​នៅ​ព្រះវិហារ Nyack ដែល​មាន​ទីតាំង​ជិត​តុលាការ​ដែល​ពួកគេ​បាន​ទៅ​នោះ​ផ្ទាល់។

Justin និង Hailey បាន​ទៅ​ជួប​មេធាវី​ដើម្បី​ធ្វើ​សំបុត្រ​មុន​រៀប​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ឥឡូវ​ពួកគេ​បែរ​ជា​មិន​ធ្វើ​ទៅ​វិញ។ ដូច្នេះ​ហើយ ពួកគេ​បាន​រៀបការ​ជាមួយ​គ្នា ដោយ​មិន​ធ្វើ​សំបុត្រ​​មុន​​រៀប​​អាពាហ៍ពិពាហ៍​ឡើយ ប៉ុន្តែ​ពួកគេ​សម្រេច​ធ្វើ​សំបុត្រ​​ក្រោយ​​រៀប​អាពាហ៍ពិពាហ៍ជំនួសវិញ។

តាមប្រភពព៌តមានបានបញ្ជាក់ថាគូ​ស្នេហ៍​មួយ​គូ មិន​បាន​ចុះ​សំបុត្រ​មុន​អាពាហ៍ពិពាហ៍ ដូច្នេះ ក្រោយ​រៀបការ​រួច ពួកគេ​ត្រូវ​ចែក​ចំណូល​​ដែល​រក​បាន​ឲ្យ​គ្នា​ម្នាក់​ពាក់​កណ្ដាល (៥០/៥០)។