Home ពត៍មានថ្មីៗ កីឡា កីឡាករកាយវប្បកម្មមេដាយមាសលំដាប់ថ្នាក់ពិភពលោកកម្ពុជាលោក សូផន សំបូ ស្រែករកសម្ដេចជួយរកយុត្តិធ៌មខណៈប្រាក់រង្វាន់លើកទឹកចិត្ត ក្រសួងផ្ដល់អោយដំបូង120.000.000រៀល ធ្លាក់មកត្រឹម20.000.000រៀល

កីឡាករកាយវប្បកម្មមេដាយមាសលំដាប់ថ្នាក់ពិភពលោកកម្ពុជាលោក សូផន សំបូ ស្រែករកសម្ដេចជួយរកយុត្តិធ៌មខណៈប្រាក់រង្វាន់លើកទឹកចិត្ត ក្រសួងផ្ដល់អោយដំបូង120.000.000រៀល ធ្លាក់មកត្រឹម20.000.000រៀល

404

នៅប៉ុន្មានម៉ោងមុននេះតាមរយៈផេករបស់សម្ដេចតេជោ ហ៊ុន សែន មានសារយ៉ាងវែងពី កីឡាករកាយវប្បកម្មមេដាយមាសលំដាប់ថ្នាក់ពិភពលោកកម្ពុជាលោក សូផន សំបូ បានសរសេររៀបរាប់បញ្ហាចោតដែលពិបាកនិងដោះស្រាយរហូតដល់លោកសម្រេចចិត្តសរសេរផ្ញើរលើផេករបស់ សម្ដេចតែម្ដង។

កីឡាករកាយវប្បកម្មមេដាយមាស លោក សូផន សំបូ

ខ្លឹមសារនៃអត្ថបទបញ្ហារបស់លោក សូផន សំបូ បាននិយាយថា៖ ខ្ញុំបាទសូមជំរាបសួរនិងគោរពសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត

ខ្ញុំបាទជាកីឡាករកាយវប្បកម្មកម្ពុជាដែលទើបនិងប្រកួតបានមេដាយមាសលំដាប់ថ្នាក់ពិភពលោកកាលពីថ្ងៃទី15.ខែធ្នូ 2018នៅប្រទេសថៃដែលប្រទេសចូលរួមប្រមាណ51ប្រទេស

ថ្ងៃនេះខ្ញុំបាទមានបញ្ហាដែលទាក់ទងជាមួយនិងប្រាក់រង្វាន់លើកទឹកចិត្តដោយក្រសួងអបរំបានទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តពី120.000.000រៀល ដោយនៅត្រឹមតែ20.000.000រៀល

ដោយមិនបានបញ្ជាក់ពីមូលហេតុនិងមិនបានប្រាប់អ្នកកីឡារមុនថ្ងៃប្រកួតនោះទេ លុះដល់ពេលដែលខ្ញុំបាទប្រកួតរួចទទួលបានមេដាយហើយទើបក្រសួងបានប្រកាសថាទំលាក់ប្រាក់រង្វាន់លើកទឹកចិត្តទៅវិញ ខ្ញុំសូមអោយសម្តេចជួយដោះស្រាយបញ្ហានេះអោយខ្ញុំបាទផង ពីព្រោះខ្ញុំមិនដឹងថាត្រូវដោះស្រាយបញ្ហានេះដោយវិធីណាទេ សូមអោយសម្តេចជួយដោះស្រាយបញ្ហានេះអោយខ្ញុំបាទដោយក្តីអនុគ្រោះ ខ្ញុំបាទសូមអរគុណសម្តេចនិងជូនពរអោយសម្តេចមានសុខភាពល្អ ។

តើប្រិយមិត្តមានមតិយ៉ាងណាចំពោះបញ្ហានេះ?