Home ពត៍មានថ្មីៗ កម្សាន្ត កីឡាករគោលដៅរបស់ Man UTD និង Real Madrid ទំនងជាផ្ទេរទៅ PSG នៅរដូវក្ដៅខាងមុខ

កីឡាករគោលដៅរបស់ Man UTD និង Real Madrid ទំនងជាផ្ទេរទៅ PSG នៅរដូវក្ដៅខាងមុខ

2261

កីឡាករគោលដៅរបស់ក្លឹប Manchester United និង Real Madrid អ្នកចាំទី Gianluigi Donnarumma ចង់ចាកចេញពីក្លឹប AC Milan ដើម្បីចូលរួមជាមួយនឹងក្រុម Paris Saint-Germain នៅរដូវក្ដៅខាងមុខ។

 

អ្នកចាំទីរូបនេះ មានបញ្ហាជាមួយនឹង AC Milan ហើយមានបំណងចាកចេញពីទឹកដី San Siro នៅចុងរដូវកាលនេះ។

 

ក្លឹប Manchester United និង Real Madrid បានព្យាយាមចង់បានកីឡាករសញ្ជាតិអ៊ីតាលីតាំងពីរដូវកាលមុន ប៉ុន្ដែបើតាមប្រភព Quotidiano Sportivo បានអោយដឹងថា Donnarumma មានបំណងចូលរួមជាមួយនឹងក្លឹបអ្នកមានបារាំង PSG នៅរដូវក្ដៅខាងមុខ។

 

ក្លឹបកំពូលតារាងបារាំង ចង់បានអ្នកចាំទីដៃទី១ថ្មីសំរាប់ក្រុម ហើយពួកគេក៏មានចិត្តចាប់អារម្មណ៍អ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះផងដែរ។

 

គួររំលឹកថា PSG បានចាប់អារម្មណ៍អ្នកចាំទីរបស់ក្លឹប Roma កីឡាករ Alisson រួមទាំងអ្នកចាំទីJan Oblak របស់ក្លឹប Atletico Madrid ប៉ុន្ដែពេលនេះពួកគេ ផ្ដោតអារម្មណ៍តែទៅលើអ្នកចាំទី Donnarumma ម្នាក់ប៉ុណ្ណោះ៕

ប្រភព៖ talkSport