Home ពត៍មានថ្មីៗ កីឡា កីឡាករជើងចាស់ម្នាក់ថា Luke Shaw អាចនឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោកប្រសិនបើ…

កីឡាករជើងចាស់ម្នាក់ថា Luke Shaw អាចនឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងពិភពលោកប្រសិនបើ…

2347

អតីតខ្សែបម្រើរបស់ក្រុម Manchester United លោក Paul Scholes បានគាំទ្រកីឡាករ Luke Shaw ដើម្បីក្លាយជាខ្សែការពារដែលល្អបំផុតនៅលើពិភពលោក លុះត្រារូបគេត្រូវតែចាកចេញពីទឹកដី Old Trafford ។

 

ជាក់ស្តែង Luke Shaw បានខិតខំព្យាយាមអស់ជាច្រើនដងក្រោមការដឹកនាំរបស់លោក Jose Mourinho ប៉ុន្តែទោះជាយ៉ាងណាទំនាក់ទំនងរបស់គេនឹងគ្រូបង្វឹករូបនេះនៅតែមិនមានភាពល្អប្រសើ ។

 

យ៉ាណាមិញខ្សែការពាររូបនេះត្រូវបានគេរំពឹងទុកថានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Tottenham Hotspur ដែលជាការផ្លាស់ប្តូរមួយដែលអតីតខ្សែបម្រើលោក Scholes គិតថាវានឹងអាចផ្តល់ផលប្រយោជន៍ដល់រូបគេ ។

មិនតែប៉ុណ្ណោះដោយថ្លែងនៅ BT Sport លោក Scholes បាននិយាយថា: “ខ្ញុំនៅតែជឿជាក់ថាគាត់អាចជាកីឡាករល្អបំផុតនៅលើពិភពលោក ហើយនៅរដូវក្តៅគាត់អាចទៅលេងនៅក្រុម Tottenham ឬកន្លែងណាមួយហើយគាត់អាចនឹងមានភាពប្រសើរឡើង ” ៕

ប្រភព: Daily Mail