Home ពត៍មានថ្មីៗ កីឡា កីឡាករសំខាន់ពីររូបរបស់ Real Madrid មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមដទៃទៀត

កីឡាករសំខាន់ពីររូបរបស់ Real Madrid មិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមដទៃទៀត

887

ខ្សែបម្រើ Luka Modric និង កីឡាករសញ្ជាតិវេលស៍ Gareth Bale មិនបានចូលរួមហ្វឹកហាត់នៅថ្ងៃពុធជាមួយមិត្តរួមក្រុមនោះទេ ដោយពួកគេហ្វឹកហាត់នៅកន្លែងហាត់ប្រាណដោយខ្លួនឯង។

ចំនែកឯកីឡាករដទៃទៀត ហ្វឹកហាត់ជុំគ្នាជាធម្មតាជាមួយនឹងកីឡាករ Franchu Feuillassier នៅក្រុម Castilla ដោយពួកគេបានហ្វឹកហាត់ត្រៀមប្រកួតទល់នឹងក្រុម Girona នៅថ្ងៃអាទិត្យក្នុងកីឡដ្ឋាន Bernabeu។

 

 

សំរាប់ខ្សែការពារ Jesus Vallejo បានត្រលប់មកហ្វឹកហាត់ជាធម្មតាវិញបន្ទាប់ពីជាពីរបួស ហើយក្រុម Real Madrid សង្ឃឹមថាពួកគេនឹងអាចសងសឹក Girona ដែលបានយកឈ្នះពួកគេកាលពីដើមរដូវកាលកន្លងទៅ៕

ប្រភព៖ Sport English