ក្លឹប Juventus បានពិនិត្យឃើញថាកីឡាករ Alex Sandro មានបញ្ហារបួសធ្វើអោយរូបគេមិនអាចចូលរួមប្រកួតអោយក្រុមជម្រើសជាតិប្រេស៊ីលបាន។
ខ្សែការពារស្លាបឆ្វេងបានចាកចេញពីជំរុំហ្វឹកហាត់ Selecao ដែលត្រៀមប្រកួតមិត្តភាពជាមួយនឹងក្រុម រុស្សី និង អាល្លឺម៉ង់ ហើយខាងក្លឹបអ៊ីតាលី Juve បានបញ្ជាក់ថា តាមការពិនិត្យបានអោយដឹងថារូបគេមានបញ្ហារបួសភ្លៅ។
គួរបញ្ជាក់ថា យើងមិនទាន់ដឹងថាតើពេលណាទើប Alex Sandro អាចត្រលប់មកទីលានមកវិញ បាននោះទេហើយការប្រកួតបន្ទាប់របស់ Juventus គឺត្រូវប៉ះក្រុម AC Milan នៅថ្ងៃទី៣១ខែមីនា ហើយនឹង ការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយទល់នឹង Real Madrid នៅថ្ងៃទី៣ និង ទី១១ ខែមេសាខាងមុខនេះ៕
ប្រភព៖ beIN Sports