Home ពត៍មានថ្មីៗ ប្លែកៗ កុមារាវ័យ៨ឆ្នាំ មានរហ័សនាម លី សៀវឡុងទី២

កុមារាវ័យ៨ឆ្នាំ មានរហ័សនាម លី សៀវឡុងទី២

1863

កុមារា Ryusei “Ryuji” Imai អាយុ ៨ឆ្នាំ មកពីទីក្រុង Nara ប្រទេសជប៉ុន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែ ទេពកោសល្យដ៏ពិសេស ដែលអាចសម្តែងបានដូច លោក លី សៀវឡុង យ៉ាងអីចឹង។

ជាក់ស្តែង មុនថ្ងៃខួបកំណើតរបស់គេប៉ុន្មានថ្ងៃ កុមារារូបនេះបានបង្ហោះវីដេអូមួយចូលទៅក្នុងទំព័រហ្វេសប៊ុកដែលមានអ្នកតាមដានប្រហែល ២៩២,០០០នាក់ និងត្រូវបានគេចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់។

កុមារា Ryusei “Ryuji” Imai គេអាចរលាស់អាវុធរបស់គេយ៉ាងស្ទាត់ជំនាញ ដោយភាពជឿជាក់ខ្លាំង ដូចទៅនឹងកាយវិការរបស់ លោក លី សៀវឡុង តែម្តង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺសូម្បីតែទឹកមុខរបស់គេ ក៏ដូចទៅនឹងតារាវាយតប់មួយរូបនោះដែរ។

 

យោងទៅតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា សិស្សថ្នាក់បឋមសិក្សារូបនេះ បានចាប់ផ្តើមមើលរឿងរបស់លោក លី សៀវឡុង ជាមួយគ្នាគ្រួសារ តាំងតែពីគេនៅតូចមកម្ល៉េះ ហើយគេបានចាប់ផ្តើមហ្វឹកហាត់ឲ្យដូចតារាក្នុងដួងចិត្តនេះ តាំងតែពីគេមានអាយុ៤ឆ្នាំ។

គេតែងតែចំណាយពេល ៩០នាទី រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹកតទៅ បន្ទាប់មកទើបគេហ្វឹកហាត់ម្តងទៀត នៅពេលដែលគេត្រឡប់ពីសាលាមកផ្ទះវិញ។ គេតែងតែរត់ប្រហែល ១ម៉ោងដើម្បីកម្តៅសាច់ដុំ មុនពេលដែលគេចាប់ផ្តើមហាត់ទាត់ និងហាត់កម្លាំងដៃ ២ម៉ោងបន្ថែមទៀត។

បន្ទាប់ពីបានហ្វឹកហាត់យ៉ាងខ្លាំង ប៉ុន្មានឆ្នាំមកនោះ ក្មេងតូចនេះ ប្រែជាមានកម្លាំងខ្លាំងរហូតអាចទាត់កៅអី ដែលមានមនុស្សធំអង្គុយពីលើ ឲ្យដួលបានថែមទៀតផង។

មិនតែប៉ុណ្ណោះ គេក៏អាចអាវ៉ង់ដោយប្រើដៃទាំងសងខាង ឬតែម្ខាងបានថែមទៀតផង។