ការតុបតែងខ្លួនគឺជារឿងសំខាន់ណាស់សម្រាប់មនុស្សស្រីដោយមិនអាចខ្វះបាន ហើយទោះបីជាមានគ្រួសាររួចក៏ដោយនារីៗ ក៏មិនអាចប្រហែសបានដែរចំពោះរឿងរូបសម្រស់។
ជាក់ស្តែង ដូចជាតារាសម្តែងស្រីទាំងប៉ុន្មានដួងនេះ ថ្វីត្បិតតែបានរៀបការមានគ្រួសារ និងមានកូនម្នាក់មួយៗរួចទៅហើយក៏ពិតមែន ប៉ុន្តែបើមើលទៅលើការតុបតែងខ្លួនរបស់ពួកគេវិញ គឺពិតជាមានភាពស្រស់ស្អាត និងមានស្ទីលលេងខ្លួនសាហាវៗមិនចាញ់ក្រមុំៗនោះឡើយ។
ក្នុងនោះដែរគេឃើញរួមមានដូចជា៖
១) កំពូលតារាសម្តែងស្រី Chompoo Araya៖ ថ្វីត្បិតតែមានកូនប្រុសភ្លោះដល់ទៅ ២ នាក់រួចហើយក៏ពិតមែន ប៉ុន្តែនាងនៅតែមានការតុបតែងខ្លួនឡូយឆាយ ជាពិសេសក៏ជាប់ឈ្មោះជាតារាពូកែលេងម៉ូតសម្លៀកបំពាក់ជាងគេ នៅក្នុងសង្គមសិល្បៈថៃផងដែរ។
២) តារាសម្តែងស្រី Gubgib៖ បច្ចុប្បន្នមានកូនស្រីម្នាក់ហើយ តែការតុបតែងខ្លួនរបស់នាងសាហាវមិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។
៣) តារាសម្តែងស្រី Noey Chotika៖ ក្រោយសម្រាលបានកូនប្រុសម្នាក់មក គេមិនឃើញសម្រស់របស់តារាស្រីរូបនេះធ្លាក់ចុះសោះ តែបែរជាកាន់តែស្អាតមិនប្រែប្រួល។
៤) តារាសម្តែងស្រី Lydia Sarunrat៖ ជាតារាសម្តែងផង ជាតារាចម្រៀងផង តារាស្រីរូបនេះក៏មានការលេងខ្លួនមិនឱ្យចាញ់តារាស្រីរូបណាដែរ ពិសេសពេលឡើងឆាកតន្រ្តីម្តងៗម៉ូតសម្លៀលបំពាក់ស្ទីលតុបតែងខ្លួនរបស់នាងពិតជាប្លែក និងគួរឱ្យទាក់ទាញ។
៥) តារាសម្តែងស្រី Panward៖ អាយុកាន់តែច្រើនពិតមែន ប៉ុន្តែមុខមាត់របស់នាងនៅតែក្មេង ព្រោះមានរូបរាងតូចល្អិត ហើយការលេងខ្លួនក៏មិនចាញ់អ្នកណាដែរ ទោះបីជាមានកូនប្រុសម្នាក់រួចហើយក៏ដោយ និងកំពុងតែពរពោះកូនម្នាក់ទៀត។
៦) តារាសម្តែងស្រី Busakorn៖ ក្រោយសម្រាលកូនភ្លាម តារាសម្តែងស្រីរូបនេះក៏មិនបានព្រលែងសម្រស់ខ្លួនឱ្យធ្លាក់ចុះទៅក្នុងសភាពយ៉ាប់ដែរ ប៉ុន្តែនាងបានមើលថែខ្លួនយ៉ាងល្អ ហើយស្រស់ស្អាតមិនចាញ់ក្រមុំៗប៉ុន្មាននោះទេ៕