Home ពត៍មានថ្មីៗ ប្លែកៗ កូនស្វាមួយក្បាល ត្រូវម្ចាស់តុបតែងខ្លួន ដូចជាក្មេងស្រី…

កូនស្វាមួយក្បាល ត្រូវម្ចាស់តុបតែងខ្លួន ដូចជាក្មេងស្រី…

750

កូនស្វាមួយក្បាល ត្រូវម្ចាស់តុបតែងខ្លួន មានស្លៀកពាក់សម្លៀកបំពាក់ពណ៌ឆើតឆាយយ៉ាងស្រស់ស្អាត ដូចក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ មកអង្គុយសុំលុយនៅតាមដងផ្លូវ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង លើអ៊ីនធើណែត ក្រោយវីដេអូឃ្លីបរបស់វា ត្រូវបានបង្ហោះចែកចាយ។

 

កូនស្វាដ៏ក្រមិចក្រមើម និងទាក់ទាញមួយក្បាលខាងលើនេះ ត្រូវបានគេប្រទះឃើញ នៅតាមដងផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Bogor ប្រទេសឥណ្ឌូនេស៊ី។

កូនស្វានេះត្រូវបានម្ចាស់របស់វា ស្លៀកពាក់ឲ្យក្នុងឈុតពណ៌ផ្កាឈូក ពាក់ក្បាលជាមុខក្មេងស្រី (ដូចត្លុក) ចងសក់ឡើងមួយអេម ជាមួយនឹងវ៉ែនតាធំយ៉ាងស្រស់ស្អាត ដាក់ច្រវាក់.ក អង្គុយកាន់កូនធុងតូចមួយ ភ្នែករំពៃងាកមើលឆ្វេងស្ដាំ ដើម្បីសុំលុយពីអ្នកដំណើរ ខណៈមើលមួយភ្លែត អាចចាប់ច្រឡំបានថា ជាមនុស្ស ឬជាក្មេងស្រីពិតៗតែម្តង។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានថតបង្ហោះចែកចាយលើបណ្តាញសង្គម កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ មេសា សប្តាហ៍មុននេះ ដោយអ្នកដំណើរក្នុងឡានម្នាក់ ដែលបានជិះកាត់តាមផ្លូវខាងលើ និងបានប្រទះឃើញនូវទិដ្ឋភាព ដ៏គួរឲ្យចាប់អារម្មណ៍នេះ ៕