អវត្តមានខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង ពីការប្រកួតមិត្តភាពអន្តរជាតិជាមួយ ទីម័រខាងកើត បានធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ជាខ្លាំង។ បន្ទាប់មកគ្រូបង្គោល Filex បានបកស្រាយថា នេះជាការផ្តល់ឱកាសឲ្យយុវជន ស្របពេលសាម៉ីខ្លួនយល់ព្រម។
ភ្លាមៗនោះ មួយថ្ងៃបន្ទាប់មកជាការប្រមូលផ្តុំហ្វឹកហាត់ជាថ្មី គេពុំឃើញមានវត្តមានខ្សែប្រយុទ្ធក្លិបវិសាខារូបនេះឡើយ។ យ៉ាងណាក្តី ពុំមានការបញ្ជាក់ណាមួយដែលគេអាចនឹងចាកចេញឬយ៉ាងណា?
នៅលើបណ្តាញសង្គម កីឡាករលេខ៦៩រូបនេះ បានសរសេរសាប្លែកៗជាច្រើនអមជាមួយអាវជម្រើសជាតិរបស់ខ្លួន។
តែទោះជាយ៉ាងណាសហព័ន្ធនៅតែទុកលេខ9 របស់កែវ សុខផេង អោយនៅទំនេរ និងទុកកន្លែងនោះអោយរូបគាត់ដដែលនៅបន្ទប់សំលៀកបំពាក់ ខណៈដែលសាមីខ្លួននៅតែមិនទាន់ច្បាស់ពីការវិលត្រលប់នៅឡើយ សង្ឃឹមថាប្រកួតផ្លូវការខាងមុខនេះនឹងមានវត្តមានគាត់ឡើងវិញដើម្បីពង្រឹងក្រុមទៅចុះ។ ស្តាយ កីឡាករកំពុងឡើងជើងបែរជាមានបញ្ហាបាត់ពីក្នុងជំរុំដ៏អាថ៌កំបាំង យ៉ាងនេះសោះ!
ប្រភពពី៖Cam-Sport