រាជនីសម្រស់របស់ប្រទេសកូរ៉េនឹងជាអតីតសមាជិកក្រុមដ៏ល្បី 2NE1 នៅតែមានការគាំទ្រខ្លាំងបើទោះជាក្រុមរបស់នាងបានបែកគ្នាជាច្រើនឆ្នាំក៏ដោយ។
ថ្មីៗនេះកញ្ញា San Dara ទទួលបានការងារនៅប្រទេសថៃ នាងក៏បានបង្ហោះរូបភាពនាងនៅប្រទេសថៃជាមួយលោក ម៉ារីអូ ពេលនោះក៏មានអ្នកគាំទ្រជនជាតិកម្ពុជាបានចូល Comment ថា៖ ខ្ញុំសង្ឃឹមថាអ្នកនឹងមកទស្សនាប្រទេសកម្ពុជា ប្រហែលជាអ្នកមិនស្គាល់ប្រទេសកម្ពុជាទេ។
មិនយូរប៉ុន្មានកញ្ញា San Dara ក៏បានឆ្លើយតបសាររបស់អ្នកគាំទ្រនៅលើ Twitter ថា៖ «ខ្ញុំស្គាល់កម្ពុជា ហើយខ្ញុំក៏ចង់ទៅប្រទេសកម្ពុជាដែរ សូមអង្វរនរណាក៏បាននាំខ្ញុំទៅកម្ពុជាផង» ។
សារនេះបានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញា Sandara Park ដែលជាអតីតក្រុម2NE1 ពិតជាមានបំណងចង់មកប្រទេសកម្ពុជាយើងខ្លាំងណាស់ ។
ដំណឹងនេះ រឹតតែធ្វើឲ្យអ្នកគាំទ្រជាច្រើន សម្ដែងក្ដីសប្បាយរីកខ្លាំងឡើង ព្រោះតែម្នាក់ៗរំពឹងថា មិនយូរទៀតទេ តារាចម្រៀងកូរ៉េស្រីល្បីឈ្មោះរូបនេះ នឹងបង្ហាញវត្តមាននៅកម្ពុជាមិនខាន៕