Home ពត៍មានថ្មីៗ ក្ដៅៗគ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ វាយប្រហារប្រទេសក្រិក ទាំងព្រឹក

ក្ដៅៗគ្រោះរញ្ជួយដីកម្រិតធ្ងន់៦.៨រ៉ិចទ័រ វាយប្រហារប្រទេសក្រិក ទាំងព្រឹក

392

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារលើ តំបន់ឆ្នេរនៃប្រទេសក្រិក នៅព្រឹកថ្ងៃសុក្រនេះ។

យោងតាម USGS គ្រោះរញ្ជួយដីនេះ មានកម្រិត៧.០រ៉ិចទ័រ តែបានទម្លាក់កម្រិតវាមកនៅត្រឹម ៦.៨រ៉ិចទ័រវិញ។​ ចំណែកឯ​វិទ្យាស្ថានគ្រោះរញ្ជួយដីក្រិក ក៏បានអះអាងដែរថា គ្រោះរញ្ជួយដីនេះមានកម្រិត៦.៤រ៉ិចទ័រ និងមានចំណុចរញ្ជួយនៅចំងាយ៥០ គីឡូម៉ែត្រពីភាគខាងត្បូងកោះ Zakynthos ហើយមិនតែប៉ុណ្ណោះវាក៏រំញ័រដល់រដ្ឋធានីអាតែន តំបន់ខ្លះនៃប្រទេសអ៊ីតាលី ម៉ាល់តា អាល់បានី និងលីប៊ីផងដែរ។

ក៏ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះនៅឡើយទេ៕

ប្រភពពី៖Freshnews