Home ពត៍មានថ្មីៗ ក្ដៅៗទីបំផុតអ្នកបើករថយន្តបុកនារីរងគ្រោះពិតប្រាកដគឺជានារីវ័យជំទង់ យិន ម៉ាណា បានចេញមុខទទួលកំហុសតាមផ្លូវច្បាប់ហើយ

ក្ដៅៗទីបំផុតអ្នកបើករថយន្តបុកនារីរងគ្រោះពិតប្រាកដគឺជានារីវ័យជំទង់ យិន ម៉ាណា បានចេញមុខទទួលកំហុសតាមផ្លូវច្បាប់ហើយ

2014

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏កក្រើករាជធានីភ្នំពេញទីបំផុតជនបង្កបានចេញមុខទទួលកំហុសហើយ នេះបើតាម មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជា្កក់ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ។

ជនបង្ក យិន ម៉ាណា

ជនបង្កគ្រោះថ្នាក់ដ៏រន្ធត់នេះដែលអ្នកគ្រប់គ្នាចង់ដឹងចង់ឃើញទីបំផុតក៏បានចូលខ្លួនមកទទួលកំហុស គឺជានារីវ័យជំទង់ យិន ម៉ាណា ជាកូនស្រីរបស់លោក យិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ (ថ្ងៃទី២៧ ខែមីនា) ដោយមកទទួលខុសត្រូវទាំងស្រុង ចំពោះគ្រោះថ្នាក់ចរាចរណ៍មួយនេះ។ ហើយអ្វីដែលសំខាន់នោះគឺនៅចំពោះសមត្ថកិច្ចចរាចរណ៍ លោក យិន ង្គិច បានយល់ព្រមសារភាពថា «អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ»

តាមរយៈសម្ដីរបស់ ជនបង្កបានរៀបរាប់ថា ៖«មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ នារីបង្ករួមជាមួយមិត្តភក្តិជំទង់ៗដូចគ្នាចំនួន៤នាក់ (ប្រុស៣នាក់) បានបើករថយន្ត Range Rover បានចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ។ ក្រោយពីហូបអីនៅក្នុងហាងរួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង»

ជាពិសេសខាងមន្ត្រីនគរបាលបានបញ្ជាក់ថា លោក យិន ហ្គិច បានសន្យាថានឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ៕