Home ពត៍មានថ្មីៗ ក្ដៅៗ!ផ្សារដ៏ពេញនិយមបំផុតនិងជាកន្លែងទេសចរណ៍ ដ៏ល្បីរបស់ប្រទេសថៃ Chatuchak Market បានរងគ្រោះដោយសារអគ្គីភ័យ!

ក្ដៅៗ!ផ្សារដ៏ពេញនិយមបំផុតនិងជាកន្លែងទេសចរណ៍ ដ៏ល្បីរបស់ប្រទេសថៃ Chatuchak Market បានរងគ្រោះដោយសារអគ្គីភ័យ!

497

អគ្គីភ័យបានឆាបឆេះផ្សារនៅ ចតុចាក់ កាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ទេ។

ប៉ូលីសចរាចរនិងវិទ្យុ Jor Sor 100 បានរាយការណ៍ថាអគ្គីភ័យបានឆេះនៅវេលាម៉ោង 9 និង 15 នាទីល្ងាចនៅផ្សារថៃដ៏ល្បីល្បាញមួយនៅអាស៊ី នៅក្នុងសង្កាត់ Chatuchak ។

វិទ្យុ Jor Sor 100 បាននិយាយថាក្រុមអ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍កម្តៅភ្លើងមួយម៉ោងរួចទៅហើយ។ អ្នកស្ម័គ្រចិត្តសង្គ្រោះបាននិយាយនៅលើគណនី Twitter របស់ពួកគេថាមានហាងចំនួន 30 ត្រូវបានរងការខូចខាតហើយមនុស្ស 2 នាក់បានរងរបួស។

ការចាប់ផ្តើមនៃការឆាបឆេះនេះគឺនៅច្រកទ្វារទី 1 នៃផ្សារ Chatuchak ។ ហើយប៉ូលីសក៏កំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គីភ័យនេះផងដែរ ៕