Home ពត៍មានថ្មីៗ ក្ដៅៗ!មន្រ្តីរបស់កូរ៉េទាំងពីរត្រៀមជួបគ្នានៅលើទឹកដីកូរ៉េខាងជើង និងត្រៀមរៀប​ចំ​ជំនួប មូន-គីម ជា​លើក​ទីពីរ!

ក្ដៅៗ!មន្រ្តីរបស់កូរ៉េទាំងពីរត្រៀមជួបគ្នានៅលើទឹកដីកូរ៉េខាងជើង និងត្រៀមរៀប​ចំ​ជំនួប មូន-គីម ជា​លើក​ទីពីរ!

571

ក្រសួង​បង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់​នៅថ្ងៃព្រហស្បតិ៍នេះ​ថា ទីក្រុង​សេអ៊ូល និងទីក្រុង​ព្យុងយ៉ាង នឹងរៀបចំកិច្ចប្រជុំ​កម្រិតខ្ពស់មួយនៅ​សប្ដាហ៍​ក្រោយនេះ ដើម្បី​ត្រួតពិនិត្យ​នូវការអនុវត្ត តាមអ្វីដែលមានចែង​ក្នុងសេចក្ដី​ថ្លែងការណ៍ រួម Panmunjom ក៏ដូចជា​ពិភាក្សាផងដែរ​ពីលទ្ធភាព នៃការរៀបចំនួនកំពូល​រវាងមេដឹកនាំ​ នៃប្រទេសទាំងពីរ​ជាថ្មី​ម្ដងទៀត។ នេះ​បើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មាន​​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែសីហា ឆ្នាំ២០១៨។

យោងតាមក្រសួង​ខាងលើដដែល កិច្ចប្រជុំនេះនឹង​ត្រូវធ្វើឡើងនៅថ្ងៃ​ចន្ទ​សប្ដាហ៍ក្រោយ នៅឯភូមិ Panmunjom ប៉ែកខាងទឹកដី​កូរ៉េខាងជើង នៃតំបន់ព្រំដែន​គ្មានយោធារវាង​កូរ៉េទាំងពីរ។ ចំណែកឯ រដ្ឋមន្ត្រីក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង​លោក ចូ ម្យាំងក្យុន (Cho Myoung-gyon) នឹងដឹកនាំប្រតិភូ​កូរ៉េខាងត្បូងចូលរួម​ក្នុងកិច្ចប្រជុំ​នេះ។គួរបញ្ជាក់ថា ប្រទេស​កូរ៉េទាំងពីរ​បានប្រឹងប្រែង​ស្តារនូវទំនាក់ទំនង​ជាច្រើនវិស័យ​រួចមកហើយ ដូចជា​វិស័យកីឡា ទំនាក់ទំនង​យោធាតាម​ព្រំដែន សិល្បៈ និងឈាន​ទៅរកវិស័យ​ជាច្រើនទៀត ដើម្បីស្របទៅតាម​ស្មារតីនៃកិច្ច​ព្រមព្រៀង នៅក្នុងជំនួបរវាង​លោក គីម ជុងអ៊ុន និងលោក មូន ជែអ៊ីន កាលពីប៉ុន្មាន​ខែមុននេះ៕

ប្រភពពី៖ Freshnews