គិតត្រឹមថ្ងៃព្រឹកថ្ងៃទី ២០ កក្កដា នេះ ទឹកជន់ហូរចេញពីស្ទឹងព្រែកត្នោត កំពុងហក់ឡើងមកដល់ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញហើយ។
មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម កំពុងអន្តរាគមន៍ទប់ទល់នឹងជំនន់ស្ទឹងព្រែកត្នោត នៅចំណុចសង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីការពារកុំឱ្យទឹកជំនន់ស្ទឹងព្រែកត្នោត ហូរចូលរាជធានីភ្នំពេញ ។
មូលហេតុដែលទឹកបុកមកដល់រាជធានីភ្នំពេញនេះដោយសារតែទឹកដែលជន់លិចនៅខេត្តកំពង់ស្ពឺ លិចលង់ផ្លូវ និងផ្ទះប្រជាជនមិនទាន់បានស្រកចុះនៅឡើយ។
ដោយមូលហេតុនេះហើយទោះបអាជា្ញធរទាំងពីរខេត្តបានផ្អាកចរាចរណ៍សំរាប់ផ្លូវជាតិលេខ៤ចាប់ពីគីឡូម៉ែត្រលេខ90 ក្នុងខេត្តកំពង់ស្ពឺ និងគីឡូម៉ែត្រលេខ115 (ស្ពានស្ទឹងសំរោង) ក្នុងខេត្តព្រះសីហនុនៅថ្ងៃនេះ(20.07.2018)។ដោយប្រជាពលរដ្ឋអាចធ្វើដំណើរវាងតាមជាតិលេខ ៤១ (ផ្លូវបំបែកថ្នល់ទទឹង-កំពត) និង ផ្លូវជាតិលេខ៣វិញ៕