Home ពត៍មានថ្មីៗ កម្សាន្ត ក្ដៅៗ!សូ ដានីតា ប្រកាស​​គំរាម​ប្តឹង​បុរស​ម្នាក់ ដែលបានសរសេរឃ្លាប្រមាថជីវិតរបស់នាង

ក្ដៅៗ!សូ ដានីតា ប្រកាស​​គំរាម​ប្តឹង​បុរស​ម្នាក់ ដែលបានសរសេរឃ្លាប្រមាថជីវិតរបស់នាង

508

មុននេះបន្តិច តារាសម្តែងស្រីចាស់វស្សា កញ្ញា សូ ដានីតា បានផ្ទុះប្រតិកម្មធ្វើការប្រកាសគំរាមប្តឹងលើបុគ្គលម្នាក់ ដែលបានចូលស៊ែរនិងសរសេរឃ្លាប្រមាថជីវិតរបស់កញ្ញា នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបង្កការភ្ញាក់ផ្អើលចំពោះមហាជន ចំពោះការបំផុសបំផុលដំណឹងមិនពិត។

កញ្ញា សូ ដានីតា បានរៀបរាប់ថាថ្មីៗនេះមានម្ចាស់ Account Facebook មួយ មានឈ្មោះ ជំនោរនិស្ស័យ បានយករូបភាពរបស់នាងដែលត្រូវបានគេចុះផ្សាយនៅលើសារព័ត៌មាន ដែលបានដាក់ចំណងជើងថា ចន ច័ន្ទលក្ខិណា Surprise សូ ដានីតា ស្ទើរ​ស្រក់ទឹកភ្នែកក្នុងថ្ងៃខួបកំណើត។ ប៉ុន្តែភ្លាមៗនោះស្រាប់តែបុរសម្ចាស់ Account Facebook បានចូលសរសេរ Comment បំផុសព័ត៌មានមិនពិតប្រមាថលើអាយុជីវិតនាងទៅវិញ។

កញ្ញា សូ ដានីតា បានបញ្ជាក់ថា ខ្ញុំសូមឲ្យម្ចាស់អាខោនឈ្មោះ ជំនោរ និស្ស័យ ចេញមុខមកដោះស្រាយពីការផុសប្រមាថមើលងាយ អាយុ​ជីវិតរបស់នាងខ្ញុំនឹងក៏ជាដូចដាក់ទំនាយអាយុជីវិតនឹងរាល់ការធ្វើដំណើររបស់នាងខ្ញុំដោយ ចេតនាដោយសរសេរថា (គួរអោយរន្ធត់មែន ទើបតែផុសរូបបានមួយសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ)។ តារា​​សម្តែងកញ្ញា សូ ដានីតា លើកឡើងទៀតថា ទី១, នេះជាការបំពុលព័ត៌មានប៉ះពាល់ដល់កិត្តយសរបស់នាងខ្ញុំ។ ទី២, គឺប្រមាថអាយុជីវិតនាងខ្ញុំ បើមិនចេញមុខដោះស្រាយទេ នាងខ្ញុំ សូ ដានីតា សុំប្តឹងម្ចាស់អាខោន (ជំនោរ និស្ស័យ) ពីបទប្រមាថមើលអាយុជីវិតនាងខ្ញុំដោយប្រយោល។ ហើយមិនបាច់និយាយថា ឮគេថា ឬឮគេនិយាយទេ ព្រោះ​មានតែលោកម្នាក់ទេ ដែរសរសេរបែបនេះ អត់មានបងប្អូនណាគេនិយាយទេ គឺមានតែលោកម្នាក់គត់សរសេរបែបនេះ។

យ៉ាងណាមិញនៅមិនទាន់ឃើញមុខសូមទោស និងដោះស្រាយពីសំណាក់ Account Facebookរូបនោះនៅឡើយទេ៕