តារាសម្ដែងស្រីដែលទទួលប្រជាប្រិយភាពខ្លាំងនៅឆ្នាំ២០១៨នេះតាមរយៈរឿង បុព្វេសន្និវាស បានអញ្ជើញមកចូលរួមកម្មវិធីមួយរបស់ប៉ុស្តិ៍ទូរទស្សន៍ PNN កម្មវិធីជំនួបតារា ដែលមានការចូលរួមពីសំណាក់់តារាប្រចាំប៉ុស្តិ៍ និងកញ្ញា Bella Ranee ផងដែរ។
តាមរយៈប្រភពផេកអ្នកគាំទ្រកម្ពុជារបស់កញ្ញាបានបង្ហោះនៅពេលដែលកញ្ញាចុះពីយន្តហោះនៅមុខព្រលានគឺថាមានការស្វាគមន៍យ៉ាងកក់ក្ដៅនិងកុះករផងដែរពីសំណាក់អ្នកគាំទ្រ ធ្វើអោយកញ្ញាញញឹមបិទមាត់មិនជិតនិងសប្បាយរីករាយចំពោះការវិលត្រលប់មកជាលើកទី២៕