Home ពត៍មានថ្មីៗ កម្សាន្ត ក្តៅគគុក!អ្នកនាង ម៉េងកែវ ពេជ្រចិន្តា បានប្រតិកម្មខ្លាំងៗទៅលើអ្នកនិពន្ធមួយរូបនៅផលិតកម្មថោន

ក្តៅគគុក!អ្នកនាង ម៉េងកែវ ពេជ្រចិន្តា បានប្រតិកម្មខ្លាំងៗទៅលើអ្នកនិពន្ធមួយរូបនៅផលិតកម្មថោន

918

កាលពីម្សិលមិញនេះផងដែរតារាចម្រៀងជើងចាស់សម្លេងស្រទន់បានប្រតិកម្មទៅលើអ្នកនិពន្ធវ័យក្មេងរបស់ផលិតកម្មថោន លោក Darex Wa ក៏ព្រោះតែលោកបានចែករំលែកនឹងបញ្ចេញមតិមួយចំនួនប៉ះពាល់ដល់អារម្មណ៍អ្នកនាងផងនោះ គាត់ក៏បានថតរូបភាពការបញ្ចេញមតិនោះទុកហើយបានសរសេរសារមួយយ៉ាងវែងផ្ញើរទៅដល់អ្នកនិពន្ធវ័យក្មេងម្នាក់នោះ។

តាមមរយៈខ្លឹមសាររបស់អ្នកនាងបានសរសេរថា​៖ Darex Wa គឺជាសមាជិកក្នុងផលិតកម្មថោន​ ។ ជាអ្នកសិល្បៈម្នាក់ដែរ​តែសំងំមកបំផ្លាញអ្នកសិល្បៈ​ទៅវិញ​ ។ ខ្ញុំនិយាយក្នុងនាមការពារអ្នក​សិល្បៈសោះក៏គាត់ជេរខ្ញុំបានដែរ​ ឆ្ងល់ណាស់គាត់តាមខាំខ្ញុំមិនលែងទាំងខ្ញុំមិនដែលបានធ្វើអ្វីគាត់បែបនេះ​ តើគាត់គិតចង់យ៉ាងម៉េច​ ? គាត់ប្រើពាក្យសម្តីរិះគន់បែបចំអក​មាក់ងាយ​ខ្ញុំ​ និងបានរិះគន់ប៉ះពាល់ដល់នយោបាយ​ស្រុកទេស តើនេះជាគំនិតអ្វី​ ? នេះជាដង្កូវចេញពីសាច់ហើយ​ បើដដែលដដែលបែបនេះ​ តើខ្ញុំអាចចាត់ការតាមផ្លូវច្បាប់បានទេ​ ? តាមដឹង​ ឪពុកម្តាយគាត់​សុទ្ធតែជាមន្ត្រីរាជការដែលសុទ្ធតែមានតួនាទី ម្នាក់ជាប្រធានការិយាល័យ ម្នាក់ជាអនុប្រធានមន្ទីរបស់​ខេត្តរតនៈគីរីផង​ ! !

 

រឿងដើមចមសំខាន់ក្នុងរឿងនេះក៏ព្រោះតែមានផេកមួយបានសរសេរថាអោយអ្នកនាងថា៖ តារាអស្តង្គត ម៉េង ពេជ្ជតា នៅតែមិនរាងចាល នៅតែឆ្មើង នៅតែឈ្លើយ…..

ពេលទៅសម្តែងនៅប្រទេសជប៉ុន កាលពីអាទិត្យមុន មានពលរដ្ឋខ្មែរចំនួនប្រមាណ២០នាក់ និង ក្រុមគ្រួសារទូត ព្រមទាំងបុគ្គលិកទូត ចំនួនប្រហែល២០នាក់ទៅចូលរួម ។

ក្រោយពីខកចិត្តមិនមានទស្សនិកជនទៅចូលរួមច្រើនកុះករ ដូចរាល់ដង តារាអស្តង្អត បានឡាយវីដេអូដៀលអ្នកគាំទ្របក្សសង្គ្រោះជាតិ៖

-ពេលនេះខ្ញុំស្គាល់ចរិកពិតរបស់ពួកគាត់ហើយ គ្រាន់តែខ្ញុំ ញុះ តែម៉ាតិចសោះ ក៏នាំគ្នាលោតប៉ុណ្ណឹងទៅហើយ នេះឬហៅថាខ្មែរស្រឡាញ់ខ្មែរ….

-អ្នកដែលមិន ម៉ោ គឺជាអ្នកបំផ្លាញវប្បធម៏ខ្មែរ ជាពិសេសបំផ្លាញជាតិខ្មែរ….

បន្ថែម៖តារាឈ្លើយមួយរូបនេះ រៀនគិតលេខតាម គជប ។អ្នកទៅមើលមានចំនួនប្រមាណ ២០នាក់ តែប៉ុណ្ណោះ ក៏ប៉ុន្តែ ចំពោះរូបនាង គឺ ៥០%…..

បន្ទាប់ពីផេកឈ្មោះ Dara Khan បានផុសហើយអ្នកនិពន្ធវ័យក្មេងបានចែករំលែកបន្តនឹងបានសរសេរសារមួយឃ្លាទៀតថា៖ ខឹងគេមិនទៅគាំទ្រថាគេបំផ្លាញជាតិបំផ្លាញវប្បធម៌ ហើយថែមយករឿងបក្សមកទាក់ទង ប្រទេសណាក៏មានបក្សប្រឆាំងដែរ ទើបប្រទេសជាតិរីកចម្រើន ហេតុអ្វីដៀលគេថា បះបោរ ??? ការគិតគួរចាស់ទុំតាមអាយុទើបមានអ្នកគោរពស្រឡាញ់ បើទោះអ្នកមាននិន្នាការណ៍នយោបាយបែបណាក៏ដោយ គិតល្អ ធ្វើល្អ ទើបគេគោរពក្នុងនាមរៀមច្បងសិល្បៈ #ទៅសម្តែងសិល្បៈឬទៅឃោសនាបក្ស #ជំពូកមនុស្សចូលចិត្តឲ្យគេលើកជើង #ជំពូកមនុស្សចូលចិត្តលើកជើងគេ។

ដោយសារតែពាក្យសម្ដីទាំងអស់នេះទើបធ្វើអោយគាត់ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងប៉ុន្តែក៏ទទួលបានសាររិះគន់យ៉ាងចាស់ដៃផងដែរ៕