Home ពត៍មានថ្មីៗ កម្សាន្ត ក្តៅៗ!តារាកំប្លែងជើងចាស់ នាយសានម៉ៅ កំពុងចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ

ក្តៅៗ!តារាកំប្លែងជើងចាស់ នាយសានម៉ៅ កំពុងចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ

718

តារា​កំប្លែង​ជើង​ចាស់​នាយ សានម៉ៅ បាន និង​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល់​ម៉ែត្រនាព្រឹកនេះដោយមានបញ្ហា ជំងឺបេះដូង និង ជំងឺសួត ។ ដោយសារតែអាការៈជម្ងឺធ្វើទុក្ខខ្លាំងរហូតធ្វើអោយលោកពូពិបាកដកដង្ហើម ដល់ថ្នាក់ត្រូវដាក់អុកស៊ីសែនដើម្បីសំរួលផ្លូវដង្ហើម។

ស្ថានភាព​នោះ គេ​បាន​ឃើញ​អ្នក​នាង ចន ច័ន្ទលក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​យក​អំណោយ​ជា​ថវិកា​មួយ​ចំនួន​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ដោះស្រាយ​លើ​ការ​ព្យាបាល​ផង។

តាមរយៈលោកអ៊ឹម ជីវ៉ា បានរៀបរាប់ គឺលោកបានសម្រាក នៅមន្ទីរពេទ្យព្យាបាល​រយៈពេល៣ថ្ងៃមកហើយ នៅក្នុងមន្ទីពេទ្យកាល់ម៉ែត្រអាគារបេះដូង។ ដូច្នោះហើយក៏សង្ឃឹមថាមហាជន និងអ្នកគាំទ្ររបស់លោកបានជ្រាបជាដំណឹង ព្រោះពិតជាអាណិតដល់លោកយ៉ាងខ្លាំង ដែលត្រូវធ្លាក់ខ្លួនឈឺជួបទុក្ខលំបាកបែបនេះ។

ទន្ទឹមនឹងនេះដែរក៏មានអ្នកគាំទ្របង្ហាញក្ដីបារម្មណ៍ចំពោះលោកពូផងដែរព្រោះមួយរយៈពេលចុងក្រោយនេះតារាជើងចាស់មួយចំនួនបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាច្រើនអ្នក៕