Home ពត៍មានថ្មីៗ ក្តៅៗ!ហេតុការណ៍បាក់ស្ពាននៅប្រទេសអ៊ីតាលីបណ្តាលអោយមនុស្សស្លាប់កើនដល់៣៥នាក់

ក្តៅៗ!ហេតុការណ៍បាក់ស្ពាននៅប្រទេសអ៊ីតាលីបណ្តាលអោយមនុស្សស្លាប់កើនដល់៣៥នាក់

760

ហេតុការណ៍បាក់ស្ពានមួយ កន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៊ីតាលី បានសម្លាប់មនុស្សកើនដល់៣៥នាក់ហើយ ខណៈមនុស្សជាច្រើនទៀតរងរបួស បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព៌តមាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ស្ពាន Morandi នេះ​បាន​បាក់​អំឡុង​ពេល​មាន​ព្យុះ​ដ៏​កាច​សាហាវ​មួយ​កាល​ពី​វេលា​ម៉ោង ១១:៣០ ព្រឹក (ម៉ោង​ក្នុង​តំបន់) ថ្ងៃ​អង្គារ៍។ដោយ​ឡែក ប្រធានអង្គភាពសង្គ្រោះបន្ទាន់ លោក Luigi D’Angelo ឲ្យ​ដឹង​ថា យានយន្ត​ប្រមាណ ៣០​គ្រឿង​ ក៏​ត្រូវ​បាន​កម្ទេច​ផង​ដែរ។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦០មកម្ល៉េះ ហើយវាត្រូវបានជួស ជុលកែលម្អកាលពីឆ្នាំ២០១៦៕