Home ពត៍មានថ្មីៗ កម្សាន្ត ក្តៅៗ!អ្នកនាងចន ច័ន្ទលក្ខិណា ប្រតិកម្មនិងអតីតតារាស៊ីចស៊ី ថៃ ស្រីនាង ចំពោះបញ្ហាមួយ

ក្តៅៗ!អ្នកនាងចន ច័ន្ទលក្ខិណា ប្រតិកម្មនិងអតីតតារាស៊ីចស៊ី ថៃ ស្រីនាង ចំពោះបញ្ហាមួយ

3808

តាមប្រភពផ្ទាល់ពីគណនេយ្យផ្ទាល់របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រតិកម្មទៅលើតារាស្រីស៊ីចស៊ីមួយរូបដែលបានលាឈប់ពីសិល្បៈជាយូរមកហើយគឺកញ្ញា ថៃ ស្រីនាង ដែលនាងបាននិយាយបង្ហោះនៅលើបណ្តាញសង្គមរបស់នាងថា ៖ មានបុរស​មួយចំនួននិយាយថា​ មិនហ៊ានបណ្តើរថៃស្រីនាងទេខ្លាចខ្មាស់គេព្រោះគេស្គាល់ច្រើនថាជាតារាស៊ីចស៊ី….!!!! ចង់ប្រាប់បងៗវិញថា ខ្ញុំតារាសិចសុី មិនមែនតារា វៃសិចទេ ដែរស្លៀកជិតៗ តែដេីរចេញក្រៅ ប្រុសស្គាល់មុខគ្រប់គ្នានោះ ។តោះឆាតកម្មង់មកណា ម៉ូតនេះមានច្រើនព៌ណ ច្រើនម៉ូត 092337777 069559277។ 

ដោយបានឃើញបែបនេះបានធ្វើអោយតារាជើងចាស់ក៏ដូចជាប្រធានសមាគមន៍សិល្បៈសម្រេចចិត្តលូកមាត់ចូលដោយសារតែទ្រាំនឹងពាក្យជាតារាបានមកដោយងាយពេក អ្នកនាងក៏បានចែករំលែកនិឹងសរសេរសារថា៖ ហ៊ឹម លក់អីលក់ទៅ តែ និយាយវែងឆ្ងាយប៉ះពាល់រឿងតារាស្អីទៀតហើយ ចង់អោយគេកាន់តែមើលងាយតារាខ្មែរអោយកាន់តែខ្លាំងឬ ? តើគាត់ជាតារាដែរឬ ? សព្វថ្ងៃនេះតារាច្រើនពេកខ្ញុំស្គាល់អត់អស់ទេ ខ្ញុំមិនដែលទោមនស្សនិងការស្លៀកពាក់ ឬ លក់ដូរអ្វីរបស់អ្នកណាទេ ព្រោះគេស្លៀកតាមកាលៈទេសៈ ហើយគាត់ក៏ប្រកាសថាគាត់មិនមែនជាតារាទៀតដែរ និង ការថតរូបផ្សាយផលិតផលស្លៀកពាក់លើសតិចតួចរបស់អ្នកខ្លះទៀតក៏មិនមែនជាបញ្ហាចោទទេ ហើយការនិយាយនេះក៏មិនមែនខ្ញុំរើសដាក់ខ្លួននូវអ្វីដែលគាត់និយាយទេ គ្រាន់តែទើសនិងពាក្យសម្តីបន្តិចបន្តួចរបស់គាត់ គិតទៅអោយតែគេស្គាល់ច្រើន មិនថាតាមប្រព័ន្ធសង្គម Facebook ឬ ទូរទស្សន៍ ឬ ប្រព័ន្ធផ្សព្វផ្សាយអ្វីផ្សេងគឺសុទ្ធតែជាតារាដែរ ហ៊ឹម ងារតារាក៏ងាយទទួលម៉្លេះណ៎ ?

ថាមិនចង់លូកមាត់ទេ

សុំទោសផងដែលនិយាយប៉ះពាល់ការលក់ដូររបស់អូន។

នេះមិនមែនជាលើកទីមួយទេដែលអ្នកនាងលូកមាត់ និយាយរួមអោយតែមានការនិយាយអ្វីដែលពាក់ព័ន្ធនិងសិល្បៈដែលមិនសមរម្យគឺតែងតែឃើញគាត់ចេញមុខប្រតិកម្មគ្រប់ពេល៕