Home ពត៍មានថ្មីៗ កម្សាន្ត ក្មេងស្ទាវ​ព្រួតវាយតារាចម្រៀង​ អាន​ វិសាល​ ម្ចាស់បទ ទឹកភ្នែកខ្ទើយ​ និងញញួរបណ្តាលអោយរងរបួសធ្ងន់​

ក្មេងស្ទាវ​ព្រួតវាយតារាចម្រៀង​ អាន​ វិសាល​ ម្ចាស់បទ ទឹកភ្នែកខ្ទើយ​ និងញញួរបណ្តាលអោយរងរបួសធ្ងន់​

662

ក្រោយពីបាត់មុខអស់រយៈពេលយ៉ាងយូរ ស្រាប់តែកាលពីម្សិលមិញនេះ តារាចម្រៀងលោក អាន វិសាល ម្ចាស់បទ “ទឹកភ្នែកខ្ទើយ” បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីឃើញលោក ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម ជាមួយរូបភាពឈាមស្រោចពេញខ្លួន។

មូលហេតុដែលធ្វើអោយមានការភ្ញាក់ផ្អើលដែលលោក អាន​ វិសាល ឈាមស្រោចពេញខ្លួន គឺដោយសារតែលោកប្រាប់​ពួកក្មេងស្ទាវមួយក្រុមកុំអោយជិះម៉ូតូជ្រែររញ៉េរញៃពេញផ្លូវ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយ នៅផ្លូវលេខ 113 ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ហើយបានប្រាប់ឲ្យបងស្ត្រីម្នាក់ ដែលជួយលោក អាន វិសាល ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ នគរបាលបឹងកេងកងទី២ ដើម្បីងាយស្រួលដល់សមត្ថកិច្ច ស្វែងរកក្រុមក្មេងស្ទាវ យកមកផ្ដន្ទាទោសទៅតាមច្បាប់៕