Home ពត៍មានថ្មីៗ កម្សាន្ត ក្មេងស្រីម្នាក់ធ្វើអោយគណៈកម្មការ America’s Got Talent ស្រឡាំងកាំងជាមួយនឹងសម្លេងរបស់នាង

ក្មេងស្រីម្នាក់ធ្វើអោយគណៈកម្មការ America’s Got Talent ស្រឡាំងកាំងជាមួយនឹងសម្លេងរបស់នាង

800

បេក្ខនារីវ័យ១៣ឆ្នាំម្នាក់បានមកបញ្ចេញសមត្ថភាពនៅលើឆាកប្រលងទេព្យកោសល្យដ៏ធំមួយរបស់អាមេរិក ជាមួយនិងភាពភ័យខ្លាចនិងខ្មាស់អៀនញ័រដៃញ័រជើងសឹងតែមិនហ៊ាននិយាយជាមួយគណៈកម្មការAmerica’s Got Talent។ នៅពេលដែលគណកម្មការសួរពត៌មានមួយចំនួនអំពីនាង ទឹកមុខនិងការនិយាយរបស់នាងហាក់ដូចជាមិនមានភាពជឿជាក់លើខ្លួនឯង ប៉ុន្តែគណកម្មការបានផ្តល់នូវយោបល់ល្អៗដើម្បីអាចអោយនាងមានអារម្មណ៍ធូរស្រាល និងបាត់ភ័យខ្លាច។

ប៉ុន្តែនៅពេលបញ្ចេញសមត្ថភាពពិតរបស់នាងនៅពេលដែលភ្លេងចាប់ផ្ដើមបន្ទរនាងគឺប្រែក្លាយជាមនុស្សថ្មីមួយរំពេច នាងបានរាំនិងបញ្ចេញសម្លេងបែបរ៉ុកយ៉ាងអស្ចារ្យដែលមិននឹកស្មានដល់ធ្វើអោយគណៈកម្មការ និងអ្នកទស្សនាបានមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងការបញ្ចេញសមត្ថភាពរបស់នាង ជាពិសេសគណៈកម្មការលោក Simon បានសរសើរថាសម្លេងនាងប្រៀបបានដូចជាសត្វតោ រហូតនាងទទួលបានការចុចប៊ូតុងមាសសម្រាប់ការសម្ដែងដ៏អស្ចារ្យរបស់នាង៕

ចង់ដឹងថាសម្លេងនាងអស្ចារ្យយ៉ាងណាទស្សនាការបញ្ចេញសមត្ថភាពរបស់នាងខាងក្រោម៖