Home ពត៍មានថ្មីៗ ក្មេងស្រី ០២នាក់ លង់ទឹកស្លាប់យ៉ាងអនោជអធមដោយសារតែការធ្វេសប្រហែស របស់ឪពុក-ម្តាយ

ក្មេងស្រី ០២នាក់ លង់ទឹកស្លាប់យ៉ាងអនោជអធមដោយសារតែការធ្វេសប្រហែស របស់ឪពុក-ម្តាយ

359

កាលពីវេលាម៉ោង ១៧:០០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចអូរយាវ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មានករណីគួរអោយសោកស្តាយមួយបានកើតឡើងដោយសារតែការធ្វេសប្រហែស របស់ឪពុក-ម្តាយ បណ្តាលឲ្យក្មេងស្រី ០២នាក់ លង់ទឹកស្លាប់។

ក្មេងស្រីរងគ្រោះទី១ មានឈ្មោះ ស៊ូ កញ្ញា អាយុ០៥ឆ្នាំ ក្មេងស្រីរងគ្រោះទី២ មានឈ្មោះ រេម ចាន់រី អាយុ០៤ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះត្រួតពិនិត្យ លើសាកសព ហើយបានសន្និដ្ឋានថា សពក្មេងស្រី ទាំង០២នាក់ ពិតជាស្លាប់ ដោយសារការលង់ទឹក ពិតប្រាកដមែន ពុំមានពាក់ពទ្ធ័ នឹងបទល្មើសអ្វីឡើយ ហើយបានប្រគល់សាកសព ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕