Home ពត៍មានថ្មីៗ ក្រសួងសាធារណការ និងដឹកជញ្ជូនជូនដំណឹងស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌសម្រាប់ឆ្នាំ២០១៨

ក្រសួងសាធារណការ និងដឹកជញ្ជូនជូនដំណឹងស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌសម្រាប់ឆ្នាំ២០១៨

1298

តាមប្រភពផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ថា ក្រសួងមានការប្រឡងជ្រើសរើសបុគ្គលិកក្របខណ្ឌ​ដែលមាន៥០កន្លែងចែកជាពីរផ្នែក ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សម្រាប់សិស្ស និសិត្ស និងមន្ត្រីរាជការស៊ីវិល។

បេក្ខជនអាចដាក់ពាក្យចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានបន្ថែម៖ ០១១ ៩៥ ៨៣ ១១/០១២ ៨៩ ៣០ ៥៧ ឬនៅមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត៕

ប្រភពពី៖ ក្រសួងសាធារណការនិងដឹកជញ្ជូន