Home ពត៍មានថ្មីៗ ក្រសួងអប់រំចេញសេចក្ដីណែនាំ វិធានការបង្ការ និងការពារជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនឈាមឡើងខ្លាំង!

ក្រសួងអប់រំចេញសេចក្ដីណែនាំ វិធានការបង្ការ និងការពារជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន បន្ទាប់ពីមានការផ្ទុះជំងឺគ្រុនឈាមឡើងខ្លាំង!

200

ក្រោយពេលដែលនៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមផ្ទុះឡើងខ្លាំងគួរឲ្យបារម្ភនោះ, នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំថ្មីមួយ ស្ដីពីវិធានការបង្ការ និងការពារជំងឺគ្រុនឈាម នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន។

១៖ បំបាត់ជម្រកមូស

* លុបជ្រូកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សា

* សម្លាប់ដង្កូវទឹក ដោយចិញ្ចឹមកូនត្រីប្រាំពីរពណ៌ក្នុងពាង ឬអាងស្តុកទឹក

* កំចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ដូចជាពាង អាងទឹក ថូផ្កា ចានទ្រតុ ទូ ក្រឡ ធុង ខាប់ជាដើម

* ពាងត្រូវមានគម្រប និងគ្របឲ្យបានជិតល្អ

* សម្ភារៈស្តុកទឹកត្រូវលាងសម្អាត១សប្តាហ៍ម្តងដើម្បីបំបាត់ដង្កូវទឹក

* សម្អាតសំរាមដូចជា សំបកកំប៉ុង សំបកកង់ឡាន ម៉ូតូ កង់ ថង់ប្លាស្ទិក សំបកដូង…

* ដាក់ថ្នាំអាល់បែតសម្លាប់ដង្គវទឹក ក្នុងពាង ឬអាងស្តុកទឹក។

២៖ ការការពារខ្លួនកុំឲ្យមូសខាំ

* ស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង

* កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ

* បើកទ្វារបង្អួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់

៣៖ ការបញ្ជូនអ្នកជំងឺ

* ករណីមានរោគសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ (មូលដ្ឋានសុខាភិបាលសាធារណៈ) ដែលនៅជិតបំផុត និងជាបន្ទាន់(មិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន)។ ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវចៀសវាងការទៅព្យាបាលនៅសេវាឯកជនផងដែរ៕