Home ពត៍មានថ្មីៗ ក្រឡាប់រថយន្ត នៅភ្នំគូលែនទៀតហើយ ស្លាប់ចិន២នាក់ របួស១១នាក់!

ក្រឡាប់រថយន្ត នៅភ្នំគូលែនទៀតហើយ ស្លាប់ចិន២នាក់ របួស១១នាក់!

402

ជនជាតិចិនប្រុសស្រីពីរនាក់បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព ចំណែក១១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត ពេលបើកចុះពីលើភ្នំគូលែន។

ហេតុការណ៍នោះបានកើតឡើងនាវេលា ម៉ោង១និង០០នាទីថ្ងៃទី ២១ ខែ កក្កដាឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវចុះពីលើភ្នំគូលែនថ្មីផ្នែកីខាងកើត ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

មន្ត្រីស្រុកស្វាយលើ បានឲ្យដឹងថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយខ្លួនឯងមែន។ គឺ រថយន្តម៉ាកSSANG YONG ISTANA ពាក់ស្លាកលេខ សៀមរាប 2A:9016 ពណ៌ សក្រឡាប់ផ្ងាជើងពេលចុះពីលើភ្នំគូលែន។

មន្ត្រីថា មុនកើតហេតុរថយន្តបានបើកចុះមកផ្លូវខាងកើតតាមស្រុកស្វាយលើ ពេលមកដល់ចំណុចគ្រោះថ្នាក់ក៍ក្រឡាប់តែម្តង។ ភ្លាមៗ អ្នកបើកបររថយន្តនិងមគ្គុទេសម្នាក់ទៀត នាំគ្នារត់គេខ្លួនបាត់អស់។

មន្ត្រីបន្ថែមថា ភ្លាមៗពេលសមត្ថកិច្ចចុះជួយអន្តរាគមន៍ មានអ្នករួមដំណើររងរបួសសរុប ១៣ នាក់ ស្រី ៨នាក់ ក្នុងនោះរងរបួសធ្ងន់ ៥ នាក់ ស្រី ២ ស្រី ។ ប៉ុន្តែពេលបញ្ជូនទៅមន្ទីរពេទ្យ ស្ត្រីម្នាក់និងបុរសម្នាក់ដែលជាជនជាតិចិនបានស្លាប់។ ដោយម្នាក់ស្លាប់នៅមណ្ឌលសុខភាពស្វាយលើ ឯម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកសូទ្រនិគម។ អ្នករងរបួសនិងស្លាប់សុទ្ធតែ ជាជនជាតិចិនទាំងអស់។ ខណះនេះ អ្នករងរបួសទាំងអស់បានបញ្ជូនទៅមន្ទីរពេទ្យស្រុកស្វាយលើ និងស្រុកសូទ្រនិគម។

ករណីគ្រោះថ្នាក់នេះ មូលហេតុអាចមកពីបើកបរលឿននៅផ្លូវចុះចំណោទ។ រថយន្តបង្កត្រូវបានកម្លាំងនគរបាល អូសយកមករក្សទុកនៅអធិការដ្ឋានស្រុកស្វាយលើ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ខែកក្កដានេះ រថយន្តដឹកអ្នកដំណើរធុនធំ បានក្រឡាប់ផ្ងាជើងបង្កអោយមានអ្នរងរបួសរហូត១២ នៅចំណុចក្បែរគ្នា ហើយសុទ្ធសឹងបើកបរក្នុងទិសដៅចុះពីលើភ្នំគូលែនដូចគ្នា ប៉ុន្តែមិនមានបាត់បង់ជីវិតនោះទេ។ ចំណែកលើកនេះវិញ គឺឆក់យកជីវិតមនុស្សដល់ទៅ២នាក់ ចឹងទេអ្នកបើកបរទាំងអស់គួរប្រុងប្រយត្ន័ ជៀសវាងមានហេតុអាក្រក់ទាំនេះកើតមានទៀត៕