Home ពត៍មានថ្មីៗ ក្រុមហ៊ុនមួយនៅកម្ពុជាគ្រោងនាំចេញផ្លែស្វាយ៥០០តោនទៅកាន់ទីផ្សារបរទេស

ក្រុមហ៊ុនមួយនៅកម្ពុជាគ្រោងនាំចេញផ្លែស្វាយ៥០០តោនទៅកាន់ទីផ្សារបរទេស

1038

ផ្លែស្វាយប្រមាណ៥០០តោន គ្រោងនឹងនាំចេញទៅកាន់ទីផ្សារអឺរ៉ុប តាមរយៈក្រុមហ៊ុន ខនហ្វីរេល (Confirel) នៅក្នុងខែធ្នូ ឆ្នាំ២០១៨នេះ។

ទីផ្សារធំសំខាន់សម្រាប់ការនាំចេញផ្លែស្វាយនេះគឺប្រទេសបារាំង នឹងទីផ្សារតាមបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនទៀត ក៏ព្រោះតែផ្លែផ្សាយនាពេលបច្ចុប្បន្ននេះកំពុងមានទីផ្សារជាបន្តបន្ទាប់ផងដែរ ពិសេសមានក្រុមហ៊ុនផ្សេងៗគ្រោងនឹងនាំចេញទៅក្រៅប្រទេស។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានស្តីពី​ វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មានថ្មីៗ​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម​, ផលិតផលអត្តសញ្ញាណ​, ជំនួញខ្នាតតូចនិងមធ្យម​, បរិស្ថាន និង​ទេសចរណ៍ ​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​នៃកម្ពុជា នៅក្រុមហ៊ុន Star Auto Cambodia នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ លោកឧកញ៉ា ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន Confirel បានឲ្យដឹងថា «ក្នុងខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុន Confirel នឹងដើរទទួលទិញផ្លែស្វាយស្រស់ (ស្វាយកែវរមៀត) ពីប្រជាកសិករ ដើម្បីធ្វើការនាំចេញទៅទីផ្សារអឺរ៉ុប។ ដោយឡែកសម្រាប់តម្លៃ ដែលក្រុមហ៊ុនគ្រោងនឹងទិញ ពីកសិករនោះ គឺឲ្យតម្លៃខ្ទង់៣ពាន់រៀល ក្នុង១គីឡូក្រោម»។

ក្រៅពីកម្រោងនាំតែផ្លែស្វាយ ក្រុមហ៊ុននេះ ក៏គ្រោងនឹងនាំចេញផ្លែផាសសិន និងផ្លែមានដែលជាផលិតផលខ្មែរ ទៅកាន់ទីផ្សារបទេសផងដែរ៕

ប្រភពពី៖Freshnews