Home ពត៍មានថ្មីៗ កីឡា ក្រុមអាហ្សង់ទីន និង Barcelona នឹងទៅជាយ៉ាងណានៅពេលដែល Messi ចូលនិវត្ត?

ក្រុមអាហ្សង់ទីន និង Barcelona នឹងទៅជាយ៉ាងណានៅពេលដែល Messi ចូលនិវត្ត?

797

ខ្សែប្រយុទ្ធ Lionel Messi ដើរតួយ៉ាងសំខាន់សំរាប់ក្រុម Barcelona និង​ ក្រុមជម្រើសជាតិអាហ្សង់ទីន សំរាប់ជាង១០ឆ្នាំចុងក្រោយនេះ ដែលធ្វើអោយអ្នកគាំទ្រស្រមៃថា តើវាទៅជាយ៉ាងណាបើសិនជាកីឡាកររូបនេះចូលនិវត្តពីពិភពបាល់ទាត់មែននោះ។

 

នៅក្នុងការប្រកួតសប្ដាហ៍មុន ទាំងក្រុមជម្រើសជាតិ និង​ Barcelona ហាក់លេងមិនបានល្អនោះទេនៅពេលដែលមិនមាន Messi នៅក្នុងការប្រកួត ហើយបើយើងក្រលេកមកមើលការប្រកួតទល់នឹងក្រុម Sevilla កីឡាករវ័យ៣០ឆ្នាំរូបនេះ ត្រូវអង្គុយនៅកៅអីបម្រុង១ម៉ោងដំបូង ក្នុងការប្រកួតនោះ។

ប៉ុន្ដែនៅពេលដែល Messi ដូរចូលស្ថានភាពមានការប្រែប្រួល ដោយ Barcelona អាចរកគ្រាប់បាល់វាយបកតាមស្មើ Sevilla ២-២ បន្ទាប់ពីក្រុមម្ចាស់ផ្ទះនាំមុខមុន ២-០ ហើយមួយគ្រាប់ចុងក្រោយរបស់ Barca គឺរកបានដោយ Messi។

Barcelona ពិបាកនឹងឈ្នះការប្រកួតនៅក្នុងរដូវកាលនេះ បើសិនជាអវត្តមាន Messi ក្នុងប្រកួតណាមួយ ដូចជាជំនួបជាមួយនឹងក្រុម Espanyol នៅ LaLiga និង ប្រកួតទល់នឹង Celta Vigo ពាន Copa Del Rey ជាដើម។

គួររំលឹកថា ក្រុមជម្រើសអាហ្សង់ទីន សឹងតែគ្មានសង្ឃឹមអាចបន្ដឡើងមកលេង World Cup នៅរុស្សី បន្ទាប់ពី Messi បានសុំចូលនិវត្តជម្រើសជាតិ ហើយថ្មីៗនេះពួកគេត្រូវបរាជ័យយ៉ាងស្ពឹកមុខក្រោយចាញ់ ក្រុមអេស្ប៉ាញ ៦-១ ដោយខ្សែប្រយុទ្ធឆ្នើមពាក់អាវលេខ១០របស់ពួកគេមានរបួស ហើយបានត្រឹមអង្គុយទស្សនាការប្រកួតតែប៉ុណ្ណោះ៕

Messi ជួយ Barca បន្ដកំនត់ត្រាមិនដែលចាញ់នៅ LaLiga

ខ្សែការពារ Roma បោះសំដីមួយឃ្លាដាក់ Messi មុនជួបគ្នានៅ Camp Nou

Barca កៀកនឹងតាមស្មើកំនត់ត្រាពីរ នៅក្នុងលីគកំពូលអេស្ប៉ាញ ក្រោយស្មើជាមួយ Sevilla

ប្រភព៖ Marca