កាលពីថ្ងៃអង្គារ៍ ប្រទេសស៊ូដង់បាននិយាយថា ក្រុមឧទ្ទាមស៊ូដង់ខាងត្បូង នឹងចុះហត្ថលេខាលើពង្រាងចុងក្រោយនៃកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយជាមួយរដ្ឋាភិបាល Juba នៅចុងសប្ដាហ៍នេះ បន្ទាប់ពីមានការធានាថា កិច្ចព្រមព្រៀងចែករំលែកអំណាចមួយ ដែលត្រូវបានចុះហត្ថលេខាកាលពីដើមខែនេះ នឹងត្រូវបានគោរព ។ ប្រធានាធិបតី Salva Kiir និងមេដឹកនាំក្រុមសកម្មប្រយុទ្ធដ៏ធំជាងគេ Riek Machar បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងចែករំលែកអំណាច កាលពីដើមខែនេះ បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងកាលពីខែមិថុនា ដែលមានគោលដៅបញ្ឈប់ការប្រយុទ្ធគ្នា ដែលកើតឡើងដំបូងក្នុងឆ្នាំ២០១៣ ៕
Home ពត៍មានថ្មីៗ ក្រុមឧទ្ទាមស៊ូដង់ខាងត្បូងនឹងចុះហត្ថលេខាលើពង្រាងកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ