Home ពត៍មានថ្មីៗ ក្លឹបកំសាន្ត 2ND ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅទាំងព្រឹក

ក្លឹបកំសាន្ត 2ND ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅទាំងព្រឹក

853

កាលពីព្រឹកមិញនេះមានអគ្គិភ័យមួយកំពុងឆាបឆេះក្លិបកម្សាន្តមួយកន្លែងយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្លឹបសំសាន្តយីហោ 2ND មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មៅងងឹត គិតត្រឹមម៉ោង៨កន្លះព្រឹកនេះភ្លើងនៅតែមិនទាន់រលត់នៅឡើយទេ៕