ក្លឹបយក្សអ៊ីតាលី ត្រូវបានគេរាយការណ៍មកថា បានត្រៀមទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់ ដើម្បីនាំយក ខ្សែប្រយុទ្ធ Robert Lewandowski ពីក្លឹបយក្សរបស់អាល្លឺម៉ង់ Bayern Munich។បើយោងតាមកាសែត Tuttosport បានអោយដឹងថា ក្លឹបជើងឯក Serie A Juventus មានខ្សែប្រយុទ្ធ Gonzalo Higuain ដែលផ្ទេរមកពីក្លឹប Napoli ក្នុងតំលៃ ៩០លានអឺរ៉ូ ប៉ុន្ដែក្លឹបដែលមានរហស្សនាមថា Old Lady កំពុងរកវិធី ដើម្បីនាំយក ខ្សែប្រយុទ្ធ Lewandowski ពីក្លឹបយក្សអាល្លឺម៉ង់មកលេងនៅអ៊ីតាលី។
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ ត្រូវបានគេរាយការណ៍មកថា ចង់ចាកចេញពី Bayern ដោយសារមានរឿងមិនសប្បាយចិត្តជាមួយនឹងក្លឹប ហើយក៏មានក្លឹបធំៗចាប់អារម្មណ៍រូមមាន Real Madrid និង Chelsea ផងដែរ៕
ប្រភព៖ Sports Illustrated