ក្លឹបដែលមកពីទីក្រុង San Siro កំពុងព្យាយាមចង់បានខ្សែបម្រើ Rafinha របស់ Barcelona ប៉ុន្ដែ តំលៃរបស់កីឡាកររូបនេះវាលើស ចំនួនទឹកប្រាក់ដែលពួកគេត្រៀមទិញរូបគេ ហើយអាចនឹងផ្លាស់ប្ដូរទៅ កីឡាករគោលដៅថ្មីផ្សេងទៀត។
បើយោងតាមប្រភព Tuttosport បានអោយដឹងថា Inter ចាប់អារម្មណ៍ចង់បានខ្សែបម្រើរបស់ក្លឹបអធិរាជស កីឡាករ Dani Ceballos។
កីឡាករវ័យ ២១ឆ្នាំរូបនេះ ទើបតែផ្ទេរមកទឹកដី Bernabeu កាលពីរដូវក្ដៅកន្លងទៅ ពីក្លឹប Real Betis ប៉ុន្ដែកីឡាកររូបនេះ ជាប់ជម្រើសដំបូងតែ២ប្រកួតប៉ុណ្ណោះ ដោយរូបគេផ្ទាល់បាននិយាយថា គេចង់ផ្ទេរមកលេងនៅ Liverpool៕
ប្រភព៖ TalkSport