Home ពត៍មានថ្មីៗ កម្សាន្ត ខណៈតារាចម្រៀងស្រីដ៏ល្បី Selena បញ្ជូន​ទៅ​មន្ទីរពេទ្យ​ តារា​ល្បី​ៗ និង​អ្នក​គាំទ្រជាច្រើនបានជូនពរនាងអោយឆាប់ជាសះស្បើយ!

ខណៈតារាចម្រៀងស្រីដ៏ល្បី Selena បញ្ជូន​ទៅ​មន្ទីរពេទ្យ​ តារា​ល្បី​ៗ និង​អ្នក​គាំទ្រជាច្រើនបានជូនពរនាងអោយឆាប់ជាសះស្បើយ!

1063

ព័ត៌មាន​​ដ៏​រន្ធត់បាន​ទម្លាយ​ពីវិប​សាយ TMZបានអោយដឹងថាតារា​ចម្រៀង Selena Gomez ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រហូត​ដល់​ទៅ ២ ដង ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​​ ដោយសារ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ ក្នុងនោះផងដែរតារាៗមិត្តរួម​អាជីព​ជាមួយ​នាង និង​អ្នកគាំទ្រ​ជា​ច្រើន មាន​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្មណ៍ជា​ខ្លាំង​។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​ភ្លាម មិត្ត​រួម​ការងារ​ជាមួយ​នាង ដូច​ជាតារា​ចម្រៀង Cardi B, DJ Snake និង Ariana Grande ជា​ដើម បាន​សរសេរ​សារ​បន់ស្រន់​ឲ្យ​តារា​ស្រី​ដ៏​ល្បី​រូប​នេះ ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​ដ៏​អាក្រក់​មួយ​នេះ។

អ្នកគាំទ្រជាច្រើនក៏បានជូនពរនាងអោយបានឆាប់ជាសះស្បើយផងដែរ៕