Home ពត៍មានថ្មីៗ ខណៈមានអ្នកអាចផលិត មី ល្ពៅ បាននៅខេត្តត្បូងឃ្មុំ ម្ចាស់ មីល្ពៅបាត់ដំបងបានបោះពាក្យថា «ជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ»

ខណៈមានអ្នកអាចផលិត មី ល្ពៅ បាននៅខេត្តត្បូងឃ្មុំ ម្ចាស់ មីល្ពៅបាត់ដំបងបានបោះពាក្យថា «ជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ»

634

លោកគឹម វ៉ាង បានស្រាវជ្រាវរយះពេល ២ឆ្នាំ ក្នុងការផលិតមីល្ពៅ ដែលមានរស់ជាតិល្ពៅ ខ្លិនល្ពៅ និងបានដាក់ឈ្មោះមីល្ពៅនោះថា «មីល្ពៅខ្មែរ បាត់ដំបង» ក្នុងនោះផងដែរ គឺមានការគ្រាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន រហូតដល់មានខាងទូរទស្សន៍ចុះទៅថត និងមានឧកញ៉ា មួយចំនួន សុំវិនិយោគ ក៍ប៉ុន្តែ លោកគឹម វ៉ាង គឺមិនទទួលការវិនិយោគអ្វីទាំងអស់។

លោក គឹម វ៉ាង

ប៉ុន្តែថ្មីៗនេះមានយុវជនខ្មែរមួយរូបទៀតឈ្មោះ លី ហេង បានបង្កើត មីល្ពៅ លក់នៅខាងខេត្តត្បូងឃ្មុំ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជនផងដែរ ។ ដោយមូលហេតុនេះទើបធ្វើអោយម្ចាស់ដើមដែលបង្កើត មីល្ពៅ លោក គឹម វ៉ាង បានបោះពាក្យសម្ដីថា៖ «មីល្ពៅខ្មែរមិនងាយធ្វើស្រួលដូចអ្នកគិតទេ គឺត្រូវប្រើយុទ្ធសាស្រ្ត មកពី ៩ប្រទេសបញ្ចូលគ្នា ទើបអាចផលិតបានជា មីល្ពៅខ្មែរបាន ចំណែកឯកាផលិតវិញគឺពិបាក ដូចដោះស្រាយលំហាត់គណិតចឹង។»

មិនតែប៉ុន្នោះលោកបានបន្តថា៖ «មីល្ពៅខ្មែរ ត្រូវបានទទួលស្គាល់ ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ»។

ដោយសារតែពាក្យថាចោរនេះវាធ្ងន់ធ្ងរពេកនោះទើបលោក លី ហេង ម្ចាស់ មីល្ពៅ នៅខេត្តត្បូងឃ្មុំ បានតបទៅកាន់ម្ចាស់ដើមថា៖ «ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេងលីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅ ខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើរជូន ម្ចាស់មីល្ពៅ បាត់ដំបងបង គាត់បានចោទខ្ញុំថា#ជាចោរលួច សំរាប់ខ្ញុំ ការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជន សួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរ មែន»

លោក លី ហេង
លោក លី ហេង
មីល្ពៅ ត្បូងឃ្មុំ