Home ពត៍មានថ្មីៗ ខែក្ដៅក៏ក្ដៅនៅឆ្លៀតដាច់ភ្លើងនោះដាច់ពេកហើយរហូតប្រជាពលរដ្ឋនាំគ្នារត់ចូលគេងក្នុងឡាន!

ខែក្ដៅក៏ក្ដៅនៅឆ្លៀតដាច់ភ្លើងនោះដាច់ពេកហើយរហូតប្រជាពលរដ្ឋនាំគ្នារត់ចូលគេងក្នុងឡាន!

406

ដោយមួយរយៈកន្លងទៅនេះមានការរអ៊ូរទាំយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋរឿងការផ្គត់ផ្គង់ភ្លើងមិនគ្រប់គ្រាន់ អ្វីដែលសំខាន់នោះគឺខែនេះជាខែក្ដៅកម្ដៅឡើងដល់៤០អង្សារទើបប្រជាជនពិបាកទ្រាំជាមួយអាកាសធាតុបែបនេះ។

ចំពោះការផ្គត់ផ្គង់ភ្លើងអគ្គីសនីមិនគ្រប់គ្រាន់នេះមានប្រជាពលរដ្ឋមួយគ្រួសារបានបញ្ចេញមតិ ដែលបានបង្ហោះលើបណ្តាញសង្គមថា៖ «​សូមជូនទៅដល់លោកប្រធាន EDC ដោយសេចក្តីអនុគ្រោះ គេនាំគ្នារអ៊ូរឿងដាច់ភ្លើងគ្រប់គ្នា តែសំរាប់ខ្លួនញុំមិនដែលរអ៊ូ ហើយក៏មិនដែលជេរ ព្រោះតែងតែគិតថាធ្វើមិចបើស្រុកយើងភ្លើងប្រើមិនគ្រប់ ដាច់ចុះពេលព្រឹក ថ្ងៃ ល្ងាច តែនេះជ្រុលពេកហើយ ដាច់ពេលថ្ងៃមិនគ្រប់មកដាច់ពេលយប់ទៀត …….. ញុំសុំចេញជាសំនួរ ពីរ បីសំនួរ :

១: ហេតុអីភ្លើងដាច់តែប្លុកដដែលៗចឹង ផ្ទះគេមានភ្លើងប្រើហេតុអីមានប្រើរាល់ថ្ងៃ រឺ ភ្លើងនឹងចេះស្គាល់បក្សពួកមែន លោកប្រធាន EDC ?

២: ពេលមានបញ្ហាដាច់ភ្លើង លោកចេញមកនិយាយតែពាក្យប៉ុន្មានម៉ាត់ ថាភ្លើងប្រើមិនគ្រប់ ប្រជាជនក៏ស្របតាម ហើយមិនមែនតិចខែទេណា ចុះពេលដែលប្រជាជន គ្មានលុយបង់ភ្លើង រយៈពេលតែមួយអាទិត្យក៏ដាច់ភ្លើងគ្នា តើលោក EDCមានដែលស្តាប់ហេតុផលគេទេ តែមួយសប្តាហ៍សោះ តែសំរាប់រឿងលោក ភ្លើងប្រើមិនគ្រប់ប៉ុន្មានខែហើយដែលប្រជាជនគ្មានភ្លើងប្រើមិនគ្រប់

៣: ពេលដែលភ្លើងប្រើមិនគ្រប់ សុំសួរតិច តើផ្ទះ លោកប្រធាន EDC មានដែលដាច់ដូចផ្ទះញុំទេ មានដែលវេចកូនដេកក្នុងឡានដូចញុំទេ ?

បើធ្វើអ្វីដែលស្មើរភាពគ្នាពិតមែនញុំសុខចិត្តដេកក្នុងឡានទៀតក៏បាន តែកុំអោយវេទនាតែមនុស្សដដែល ហើយសើយសុខតែមនុស្សដដែល ៗ ចាសុំអស់សំនួរ ព្រោះយប់មិញដល់ម៉ោងបី ទៀលភ្លឺ ហើយឈឺទៀត

ហើយក៏មិនដឹងថាធ្វើមិច បានអោយទៅដល់អស់លោកឃើញទេ និយាយអោយតែធូរចិត្ត ព្រោះមួរម៉ៅមួយយប់ហើយ »