Home ពត៍មានថ្មីៗ កីឡា ខ្សែបម្រើឆ្នើមរបស់ Roma ជាប់ឈ្មោះក្នុងបញ្ជីកីឡាករដែលត្រូវប្រកួតជាមួយនឹង Barcelona

ខ្សែបម្រើឆ្នើមរបស់ Roma ជាប់ឈ្មោះក្នុងបញ្ជីកីឡាករដែលត្រូវប្រកួតជាមួយនឹង Barcelona

715

ខ្សែបម្រើឆ្នើមរបស់ក្លឹបអ៊ីតាលី Radja Nainggolan ត្រូវបានបញ្ចូលឈ្មោះនៅក្នុងបញ្ជីកីឡាករទាំង២១រូប ដែលត្រូវប្រកួតទល់នឹង Barcelona ជើងទី១វគ្គ៨ក្រុមចុងក្រោយ Champions League នៅយប់ថ្ងៃអាទិត្យ។

កីឡាករសញ្ជាតិបែលហ្សិចរូបនេះត្រូវបានដូរចេញក្រោយលេងបាន ១៦នាទីក្នុងជំនួបជាមួយនឹងក្រុម Bologna។

 

ទោះបីជាយ៉ាងណាក្ដី កីឡាករវ័យ២៩ឆ្នាំរូបនេះជាកីឡាករដ៏សំខាន់ សំរាប់ក្រុមរបស់លោក Eusebio Di Francesco ក្នុងរដូវកាលនេះ ហើយរូបគេអាចជាសះស្បើយទាន់ពេលត្រូវប្រកួតនៅទឹកដី Camp Nou។

ទោះបីជាយ៉ាងណាក្ដី ខ្សែប្រយុទ្ធស្លាប Cengiz Under មិនត្រូវបានបញ្ជូលនៅក្នុងបញ្ជីកីឡាករនោះទេ ដោយសារមានរបួសជង្គង់កាលពីប្រកួតមិត្តភាពអោយក្រុមជម្រើសជាតិទួរគី៕

តារាវ័យក្មេងរបស់ Roma ថាប៊ិះបានទៅលេងនៅក្លឹបកំពូលអង់គ្លេសហើយតែចចារគ្នាមិនត្រូវ

ប្រភព៖ AS