១០នាទីមុន ការប្រកួត Premier League រវាងក្រុម Manchester United ជាមួយនឹងក្រុម Chelsea អ្នកចាត់ការក្រុមបិសាចក្រហម លោក Jose Mourinho បានរៀបចំក្រដាសព្រីយ៉ុងមួយសន្លឹកទៅអោយខ្សែបម្រើ Nemanja Matic ក្នុងកំឡុងពេលប្រកួតនោះ ហើយកិឡាករសញ្ជាតិស៊ែប បានបង្ហាញអ្វីដែលសរសេរនៅក្នុងក្រដាសនោះ។
លោក Mourinho បានប្ដូរកីឡាករ Alexis Sanchez ចេញជំនួសដោយខ្សែការពារ Eric Bailly ដែលបានដើរតំរង់ទៅ Matic ជាមួយក្រដាសបត់មួយសន្លឹក ហើយ Matic ក៏បានអានអត្ថន័យនៅក្នុងក្រដាសនោះ។អ្នកគ្រប់គ្នាដែលទស្សនា ប្រហែលគិតថាលោក Mourinho បានសរសេរពីតាក់ទិចក្នុងការប្រកួតអោយខ្សែបម្រើរូបនេះធ្វើតាម ប៉ុន្ដែផ្ទុយទៅវិញវាជាសំបុត្រដែលគាត់អនុញ្ញាតអោយ Matic មានពេលសំរាកបីថ្ងៃតែប៉ុណ្ណោះ៕
ប្រភព៖ AS