Home ពត៍មានថ្មីៗ កីឡា ខ្សែប្រយុទ្ធ Diego Costa នឹងអវត្តមានរហូតដល់ ១០ថ្ងៃ

ខ្សែប្រយុទ្ធ Diego Costa នឹងអវត្តមានរហូតដល់ ១០ថ្ងៃ

2077

ខ្សែប្រយុទ្ធ Diego Costa នឹងអវត្តមានរហួតដល់១០ថ្ងៃ ហើយទំនងជាមិនអាចចូលរួមប្រកួត អោយ Atletico Madrid ទល់នឹងក្រុម Sevilla វគ្គ៨ក្រុមចុងក្រោយ Copa Del Rey នោះទេ។

Costa មានបញ្ហារងរបួសសាច់ដុំ នៅក្នុងជំនួប ១-១ ទល់នឹងក្រុម Girona ហើយត្រូវបានប្ដូរចេញនៅ ៣០នាទីមុនការប្រកួតបញ្ចប់។

ដោយសារតែបញ្ហារបួសនេះ ធ្វើអោយរូបគេ ត្រូវអវត្តមានក្នុងប្រកួតទល់នឹង Sevilla រួមទាំងប្រកួតទល់នឹង Las Palmas នៅចុងសប្ដាហ៍ក្រោយ៕