Home ពត៍មានថ្មីៗ កម្សាន្ត ខ្សែភាពយន្តដ៏ល្បីរឿង​ នាគី២ នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ

ខ្សែភាពយន្តដ៏ល្បីរឿង​ នាគី២ នឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ

810

អ្នកទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយ ខ្សែភាពយន្តមួយដែលមានចំណងជឿងថា “នាគី” គឺជាខ្សែភាពយន្តមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតជម្រុញឲ្យអ្នកដឹកនាំរឿងសម្រេចចិត្តចេញភាគទី២ ដើម្បីបំពេញតម្រូវការដល់អ្នកគាំទ្រផងដែរ។

ដោយកាលរឿង “នាគី” ដំបូងសម្ដែងដោយលោក Ken Phupoom និងតារាសម្ដែងស្រី Taew Natapohn ប៉ុន្តែសម្រាប់វគ្គទីពីរនេះគឺបានផ្លាស់ប្តូរតួអង្គពី លោក Ken និង Taew ទៅជាតារាសម្ដែងស្រី Yaya Urassaya និងលោក Nadetch Kugimiya វិញផងដែរ។

ជាពិសេសនោះខ្សែភាពយន្តរឿង “នាគីវគ្គទី២” និងធ្វើការចាក់ផ្សាយតាមរោងកុននៅក្នុងប្រទេសថៃ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះហើយ៕