Home ពត៍មានថ្មីៗ គិតទៅមនុស្សខ្លះអន់ជាងសត្វទៀត!ស្រ្តីម្នាក់បង្ខំកូនស្រីចំនួន ៣ នាក់ឱ្យនាងលក់ព្រហ្មចារី និងបញ្ឆោតយកនាងទៅលក់

គិតទៅមនុស្សខ្លះអន់ជាងសត្វទៀត!ស្រ្តីម្នាក់បង្ខំកូនស្រីចំនួន ៣ នាក់ឱ្យនាងលក់ព្រហ្មចារី និងបញ្ឆោតយកនាងទៅលក់

453

នៅក្នុងពេលថ្មីៗនេះមានរឿងមួយដែលគួរឲ្យហួសចិត្តខ្លាំងណាស់នៅក្នុងខេត្តក្រចេះដោយសារតែ ស្ត្រីម្នាក់ត្រូវនគរបាលកំណត់ថា គឺជាមេខ្លោងម្នាក់ដែលបានធ្វើការរកស៊ីជួញដូរមនុស្ស ឆ្លងដែន ហើយថែមទាំងបានយកប្តីនៅក្រៅប្រទេស ហើយអ្វីដែលកាន់តែហួសចិត្តនោះក៏ធ្លាប់បានលក់កូនស្រីបង្កើតរបស់ខ្លួនចំនួនបីអ្នកថែមទៀតផង ដូចជាបង្ខំឱ្យនាងលក់ព្រហ្មចារី និងបញ្ឆោតយកនាងទៅលក់ដោយយកប្តីនៅប្រទេសចិនជាដើមនោះ។

យោងទៅតាមសេចក្តីរាយការណ៍បានធ្វើការបន្តរឲ្យដឹងថា ស្រ្តីដែលជាម្តាយគ្មានចិត្តធម៍មេត្តាម្នាក់នេះមានឈ្មោះថា ឌី ចាន់ធី អាយុ៥៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្ស សេចក្តីរាយការណ៍បន្តថា ស្ត្រីជាម្តាយឈ្មោះ ឌី ចាន់ធី អាយុ៥៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តក្រចេះ ចាប់ខ្លួនបាននៅខេត្តរតនគីរី កាលពីថ្ងៃទី១៨ ខែតុលា ក្រោយពីមានការចុះស្រាវជ្រាវនិងរកឃើញថា មានជាប់សង្ស័យជាមេខ្លោងជួញដូរមនុស្សឆ្លងដែន។

ក្រោយលក់ព្រហ្មចារីកូនស្រីទាំងមិនទាន់គ្រប់អាយុបានត្រឹមមួយសប្តាហ៍ ស្ត្រីរូបនេះបានបង្ខំនាងឲ្យនាងទៅរកស៊ីផ្លូវភេទបន្តទៀតដោយរូបគេនៅជាអ្នកហៅម៉ូយ ក្នុងមួយថ្ងៃៗគឺមានភ្ញៀវចាប់ពី៥ទៅ៦នាក់ ដែលបានចូលរួមភេទជាមួយនាង។ បើតាមលោកស្រីស្នងការរងបានសម្រង់ចម្លើយនារីជាកូនស្រី ដែលរងគ្រោះទាំង៣នាក់នេះឱ្យដឹងទៀតថា ដោយសារតែអត់ទ្រាំនឹងការកៀបសង្កត់នេះលែងបាន នាងជាកូនបានរត់គេចខ្លួនរសាត់អណ្តែតរហូតបានទៅយកប្តីនៅប្រទេសចិនមួយរយៈ។

ក្រោយពីម្តាយបានដឹងថា កូនស្រីគេចខ្លួនបានទៅយកប្តីនៅប្រទេសចិន គាត់បានបោកបញ្ឆោតកូនស្រីរបស់ខ្លួន២នាក់ទៀត ដោយម្នាក់មានអាយុ២៣ឆ្នាំ និងម្នាក់ទៀតមានអាយុ២០ឆ្នាំ ខណៈនាងនៅជាសិស្សនៅឡើយនោះដោយគំរាមឲ្យនាងឈប់រៀននិងបញ្ឆោតនាង ក្លែងឯកសាររត់ការតាមខ្សែបណ្តាញឱ្យនាងបន្តទៅយកប្តីនៅប្រទេសចិន ដោយខុសច្បាប់នោះទៀត ។

ជុំវិញរឿងហេតុដែលស្ត្រីមេខ្លោងជួញដូរមនុស្សនិងជួញដូរកូនស្រីខ្លួនឯងនេះ ត្រូវបានលោកស្រីស្នងការរងបញ្ជាក់ទៀតថា កាលពីអំឡុងប៉ុន្មានឆ្នាំមុន ស្ត្រីសង្ស័យរូបនេះធ្លាប់បានលក់ព្រហ្មចារីកូនស្រីបង្កើតខ្លួនឯងម្នាក់ ពេលនាងទើបតែមានអាយុ១៤ឆ្នាំ នៅឯខេត្តបាត់ដំបង៕