Home ពត៍មានថ្មីៗ គួរអោយរន្ធត់!មន្រ្តីក្រសួងបរិស្ថានម្នាក់ លោតសម្លាប់ខ្លួនពីអគារធ្វើការ ទាំងមានតំណែងជាអនុប្រធានការិយាល័យ

គួរអោយរន្ធត់!មន្រ្តីក្រសួងបរិស្ថានម្នាក់ លោតសម្លាប់ខ្លួនពីអគារធ្វើការ ទាំងមានតំណែងជាអនុប្រធានការិយាល័យ

535

តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​ម្សិលមិញនេះ មាន​ការ​ភ្ញាក់​ផ្អើល​មួយ បាន​កើត​ឡើង​នៅ​ក្នុង​បរិវេណ​ក្រសួង​បរិស្ថាន ដោយ​សង្ស័យ​ថា​មាន​មន្រ្តី​ម្នាក់​លោត​សម្លាប់​ខ្លួន ប៉ុន្តែ​សន្តិសុខ​យាម​មិន​អនុញ្ញាត​ឱ្យ​អ្នក​យក​ព័ត៌មាន ចូល​ទៅ​យក​ព័ត៌មាន​ឡើយ។

ដោយ​ឡែក តាម​ជំហាន​ដំបូង​មាន​ដំណឹង​ថា មន្ត្រី​នោះ​ភេទ​ប្រុស អាយុ​ប្រមាណ ៣០​ឆ្នាំ មាន​តួនាទី​ជា​អនុ​ប្រធាន​ការិយាល័យ។ ហេតុការណ៍​នេះ បាន​កើត​ឡើ​នៅ​ក្នុង​អគារ​ក្រសួង​បរិស្ថាន ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់​ពី​កើត​ហេតុភ្លាមៗ រថយន្ត​សាម៊ុយ​បាន​ដឹក​សព​ជន​រង​គ្រោះ​ចេញ​ភ្លាមៗ ហើយ​មូលហេតុ​ក៏​មិន​ទាន់​បាន​ដឹង​ច្បាស់​នោះ​ដែរ៕