Home ពត៍មានថ្មីៗ គួរអោយសង្វេគ!ក្មេងប្រុសម្នាក់ដឹកសពម្តាយលើកង់ទៅបញ្ចុះក៏ព្រោះតែក្រីក្រពេកគ្មានអ្នកជួយ(មានវីដេអូ)

គួរអោយសង្វេគ!ក្មេងប្រុសម្នាក់ដឹកសពម្តាយលើកង់ទៅបញ្ចុះក៏ព្រោះតែក្រីក្រពេកគ្មានអ្នកជួយ(មានវីដេអូ)

446

នៅប្រទេស ឥណ្ឌាមានក្មេងប្រុសម្នាក់ឈ្មោះ Saroj បានយកកង់ដឹកសពម្តាយតាមបណ្តោយផ្លូវទាំងអារម្មណ៍សោកសៅដោយសារតែបាត់បង់ម្តាយទាំងខ្លួននៅក្មេង គ្មានសាច់ញាតិ ឬអ្នកភូមិណាមកជួយដោយសារតែជីវភាពក្រីក្រពេកគ្មានអ្នករាប់រក។

សាកសពម្តាយរបស់ក្មេងប្រុសម្នាក់នោះត្រូវបានដាក់លើចង្អើរកង់ខាងក្រោយទ្រាប់ឈើនិងគ្រប់ក្រណាត់ពីលើក្បាលដល់ចុងជើង ហើយបណ្តើរកង់ចម្ងាយដី៥​ទៅ៦គីឡូម៉ែត្រដើម្បីយកសពម្តាយទៅបញ្ចុះនៅក្នុងព្រៃ។

នៅតាមដងផ្លូវក៏មានអ្នកភូមិសួរកុមារម្នាក់នោះផងដែរថាក្មួយដឹកអ្វី? ក្មេងនោះក៏បានប្រាប់ទៅវិញថាគេដឹកសពម្តាយទៅបញ្ចុះ ឆ្លើយទាំងសម្លេងខ្សាវៗគ្មានកម្លាំងមើលទៅគួរអោយសង្វេគបំផុត។ ហើយដំណឺងនេះបានផ្សព្វផ្សាយទាំងក្រៅនិងក្នុងស្រុកយ៉ាងច្រើនផងដែរ៕